ករណីអគ្គីភ័យភ្លើងឆេះផ្ទះមួយខ្នង ស្ថិតក្នុងភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល វេលាម៉ោង២៣:៣០នាទីយប់។

27

ថ្ងៃទី២៣ ខែមេសាឆ្នាំ២០២២

ករណីអគ្គីភ័យភ្លើងឆេះផ្ទះមួយខ្នង ស្ថិតក្នុងភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល វេលាម៉ោង២៣:៣០នាទីយប់។

*ម្ចាស់ផ្ទះរងគ្រោះ*:

ឈ្មោះឱ ធារិទ្ធ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរមេផ្ទះ។

*ប្រភេទសំណង់*:

ផ្ទះទំហំ៦ម៉ែត្រx៩ម៉ែត្រ ធ្វើអំពីឈើលើថ្មក្រោមដំបូលប្រក់ក្បឿង។

*សម្ភារៈខូចខាតរួមាន*:

-ឆេះរថយន្តចំនួន០២គ្រឿង ម៉ាក Toyota camry 2014 ពណ៍ទឹកប្រាក់

មួយគ្រឿងទៀតម៉ាកToyota camry 1992 ពណ៍ស្លែ

-ឆេះម៉ូតូចំនួន០៣គ្រឿងខូចខាតទាំងស្រុង។

-និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះទាំងស្រុង។

*មូលហេតុ*:បណ្តាលមកពីឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង)។

*គ្រោះថ្នាក់មនុស្ស*:គ្មាន។

🚒រថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០៣ឡាន។

ក្រោយពីទទួលពត៌មានកម្លាំងរបស់ការិយាល័យអគ្គិភ័យខេត្ត បានសហការជាមួយកម្លាំងនគបាលអធិការក្រុងតាខ្មៅ កម្លាំងប៉ុស្តិ៍ព្រែកឬស្សីបានជួយ ពន្លត់ទាន់ពេលវេលា ហើយរលត់ទាំងស្រុង នៅវេលាម៉ោង ០១:០០នាទី រំលងអាធ្រាតឆ្លងចូលថ្ងៃ២៣.០៤.២០២២។