អគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែង ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៤:២៥នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវទន្លេសាប ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

19

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះបណ្តាលមកពីឆ្លងចរន្តអគិ្គសនីបង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះផ្ទះថ្មប៉េតុងនឹងឈើប្រក់ស័ង្កសី ចំនួន០៤ខ្នង និងខូចខាតសម្ភារៈឥវ៉ាន់ចាប់ហួយ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន។

នៅវេលាម៉ោង០៥:៣០នាទី ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន១៦គ្រឿង ប្រេីប្រាស់ទឹកអស់ ០៩ឡាន ស្មើរនឹង៣៦ម៉ែត្រគូប, រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ  ចំនួន០៧ ប្រើប្រាស់អស់ចំនួន០៧ឡាន ស្មើរនឹង២៨ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកចំនួន០១ឡាន ស្មើនឹង០៤ម៉ែត្រគូប៕