ករណីអគ្គិភ័យឆេះរថយន្តមួយគ្រឿងដោយសារគ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រឡាប់ បណ្តាលអោយឆេះ

16

ខេត្ត​ព្រៃវែង​៖

ថ្ងៃព្រហស្បតិ៍ ៥ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៣:០៥​ នាទីព្រឹក​ មានករណី​អគ្គិភ័យ​ឆេះរថយន្ត​មួយ​គ្រឿង​ដោយសារគ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រឡាប់ បណ្តាលអោយឆេះ​ ដែកស្ថិត​នៅចំណុច​ ភូមិក្រសាំងគយ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លើផ្លូវជាតិលេខ៨​ រថយន្តក្រុងដឹកទំនិញរបស់​ក្រុម​ហ៊ុន​ វីរះប៊ុនថាំ ពាក់​ស្លាក​លេខភ្នំពេញ​ ៣D.៨៩៨១ ដឹកអីវ៉ាន់​ និងម៉ូតូចំនួន០៤គ្រឿង​ បើកបរពីលិចទៅកើត ដល់ចំណុចកើតហេតុខាងលើបាន​បែកកង់ក្រឡាប់ធ្លាក់ផ្លូវទៅខាងស្តាំដៃបណ្តាលអោយឆេះតែ​ម្ដង​។

+​ ក្នុង​ករណីខាងលេីនេះបណ្តាលអោយមនុស្ស​ចំនួន​០៧នាក់​ ភេទប្រុសរងរបួសស្រាល​ៗ ។

+​ មូលហេតុ : បណ្តាល​មក​ពី​រថយន្តបែកកង់​ ។

+​ ករណី​អគ្គិភ័យ​ខាងលេីនេះកម្លាំងជំនាញ​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​បានចេញរថយន្តអគ្គិភ័យចំនួន​ ០២​ គ្រឿងប្រេីប្រាស់ទឹកអស់ចំនួន ០៤ រថយន្តផងដែរ​ ។

-​ រថយន្តអគ្គិភ័យ​ស្រុកស្វាយអន្ទរចំនួន ០២​ រថយន្ត

-​ រថយន្តអគ្គិភ័យ​ស្រុកកំចាយមារចំនួន ០២​ រថយន្ត​ ។