មជ្ឈមណ្ឌលព័ត៌មាន CEN រៀបចំកម្មវិធី ៣ បូកបញ្ចូលគ្នា របស់ លោកជំទាវឧកញ៉ា ជីប យុទ្ធារី អគ្គនាយិកានៃមជ្ឈមណ្ឌលព័ត៌មាន CEN ១- ពិធីបើកសម្ពោធហាងលក់គ្រឿងអលង្ការ (S V) ក្បែរអគារពាណិជ្ជកម្មអុីអន២ , ២- ខួប ១៤ឆ្នាំ នៃដំណើរការចេញផ្សាយ និង ខួប ៣ឆ្នាំ នៃវឌ្ឍនភាពចុងក្រោយ របស់មជ្ឈមណ្ឌលព័ត៌មាន CEN (Cambodia Express News) និងអបអរឆ្នាំថ្មី ៣- ខួបកំណើតកូនប្រុសច្បងនៃគ្រួសារ លោកជំទាវឧកញ៉ា ជីប យុទ្ធារី គឺ លោក គង់ សម្បត្តិ ,

12

លោកជំទាវឧកញ៉ា ជីប យុទ្ធារី អគ្គនាយការមជ្ឈមណ្ឌលព័ត៌មាន CEN មុនថ្លែងស្ដីអំពីស្ថានភាពទូទៅនៃមជ្ឈមណ្ឌលព័ត៌មាន CEN ក៏ឆ្លៀតពេលសុំបើករង្វង់ក្រចក និយាយអំពីការអភិវឌ្ឍន៍ និងចរន្តសេដ្ឋកិច្ចនៅកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល, លោកជំទាវលើកឡើងថា ឈរលើសមិទ្ធផលនានាជាច្រើន ដែលក្នុងនោះវិស័យសារព័ត៌មានក៏បានចូលរួមយ៉ាងសកម្មផងដែរ មជ្ឈដ្ឋានជាតិ និងអន្តរជាតិ បានមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្រោមម្លប់នៃសន្តិភាព បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនជាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់ ៧,៧% ក្នុងរយៈពេលជាង២ទសវត្សចុងក្រោយនេះ  ព្រមទាំងសម្រេចបាននូវបង្គោលចរជាប្រវត្តិសាស្ត្រ គឺឆ្លងពីឋានៈជាប្រទេសដែលមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបជាផ្លូវការកាលពីឆ្នាំ២០១៥ ជាមួយនឹងការខិតខំប្រឹងប្រែងបន្តទៀត ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

ងាកមកនិយាយពីស្ថានភាពទូទៅនៅកម្ពុជានាបច្ចុប្បន្នបន្តិច, លោកជំទាវ ថ្លែងថា ប្រទេសកម្ពុជាក៏ដូចជាបណ្ដាប្រទេសនានានៅលើពិភពលោកកំពុងរងនូវវិបត្តិកូវីដ-១៩ ធ្វើឱ្យមានការរារាំងនៃការអភិវឌ្ឍន៍ដែរ ប៉ុន្តែ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឲ្យកម្ពុជាគ្រប់គ្រង  ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ បានល្អប្រសើរគួរឲ្យកត់សម្គាល់ រហូតដល់ថ្នាក់អន្តរជាតិកោតសសើរ, ហើយបាននិងកំពុងបើកដំណើរការប្រទេសជាតិឡើងវិញលើគ្រប់វិស័យ។

ថ្លែងទាក់ទងនឹងវិស័យសារព័ត៌មានវិញម្ដង, លោកជំទាវឧកញ៉ា ជីប យុទ្ធារី មានប្រសាសន៍ថា នាងខ្ញុំក៏សុំលើកឡើងបន្តិចពាក់ព័ន្ធនឹងអង្គភាព ព័ត៌មាន CEN  ។ ចំពោះវិស័យព័ត៌មាន នាងខ្ញុំមានការស្រឡាញ់តាំងពីដើមមក ហើយក៏មានឱកាសចូលមកប្រឡូកក្នុងវិស័យនេះរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ការចាប់ផ្តើមអាជីវកម្មថ្មីក្នុងវិស័យព័ត៌មាននេះ គឺធ្វើឡើងចំពេលមានការផ្ទុះឡើងជំងឺកូវីដ-១៩ ដែលបង្កជាឧបសគ្គដល់ដំណើរការអាជីវកម្មទាំងឡាយ រួមទាំងវិស័យព័ត៌មានផងដែរ។ តែទោះជាយ៉ាងណា នាងខ្ញុំនៅតែផ្តេជ្ញាខិតខំតាមដែលអាចធ្វើទៅបាន ធ្វើយ៉ាងណា ពង្រឹង និងបង្កើនការវិនិយោគទាំងផ្នែកធនធានមនុស្ស និងផ្នែកបច្ចេកវិទ្យា លៃលកយ៉ាងណា ដើរឲ្យទាន់សម័យកាលបដិវត្តឧស្សាហកម្ម៤.០ ដើម្បីធានាថា CEN នឹងឈរជើងនៅលើទីផ្សារប្រកបដោយនិរន្តរភាព។

– រយ:ពេល ៣ឆ្នាំ ចុងក្រោយនេះ  ក្រោមការដឹកនាំរបស់ លោកជំទាវឧកញ៉ា ជីប យុទ្ធារី អគ្គនាយិកា Cambodia Express News (CEN) បានរៀបចំថ្នាក់ដឹកនាំ , គណៈគ្រប់គ្រង , ប្រធានផ្នែកនៃសេវាកម្មព័ត៌មាននីមួយៗ របស់មជ្ឈមណ្ឌលព័ត៌មាន CEN ទទួលបានផ្លែផ្កាការ រីកចម្រើន និងការកោតសរសើរពីសំណាក់មន្ត្រីរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងមហាជនជាតិគ្រប់ស្រទាប់ជាន់ថ្នាក់។

* ងាកមកការប្រកួតប្រជែងផ្នែកព័ត៌មាន ÷ អង្គភាព CEN បានរៀបចំក្រុមការងារប្រតិបត្តិការ ÷

– មានក្រុមអ្នកផុសអត្ថបទ, តាមបានព្រឹត្តិការណ៍សង្គម, រួមមានព្រឹត្តិការណ៍ឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល , ព្រឹត្តិការណ៍មន្ត្រីរាជការ , ព្រឹត្តិការណ៍សន្តិសុខសង្គម, ឡាយផ្ទាល់ និងផុសអត្ថបទលឿនដេញតាមព្រឹត្តិការណ៍,

– ឡាយព័ត៌មានក្នុងស្ទូឌីយ៉ូ , ឡាយព្រឹត្តិការណ៍ផ្សេងៗនៅកន្លែងកើតហេតុផ្ទាល់ , បញ្ជូន និងផ្ដល់ព័ត៌មានដ៏សម្បូរបែប ទៅកាន់គេហទំព័រ (វែបសាយ និង ផេក facebook),

– មជ្ឈមណ្ឌលព័ត៌មាន CEN ត្រូវការកិច្ចសហការពីមន្ត្រីរាជការ, មហាជន , ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដើម្បីផ្ដល់ព័ត៌មានពិត, ផ្ដល់បទសម្ភាសន៍ បំភ្លឺបកស្រាយបញ្ហា ដើម្បីធ្វើយ៉ាងណាឱ្យព័ត៌មានផ្សាយនោះគឺជាព័ត៌មានពិតអាចទទួលយកបានជម្រះព័ត៌មានក្លែងក្លាយ,

– ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថា អ្នកសារព័ត៌មាន កុំបំពានអ្នកដទៃ កុំភ្លៃការពិត, ដូច្នេះដើម្បីទទួលបានព័ត៌មានពិត ច្បាស់លាស់, យើងទាំងអស់គ្នា មន្ត្រីរាជការ, មហាជន និងប្រជាពលរដ្ឋ គួរណាស់រួមគ្នា ផ្ដល់ព័ត៌មានពិត ជូនដល់អ្នកសារព័ត៌មាន ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ។

ជាការបញ្ចប់នូវកម្មវិធីទាំង៣បូកបញ្ចូលគ្នានេះ ក្នុងនាម អគ្គនាយិកានៃមជ្ឈមណ្ឌលព័ត៌មាន CEN, ក្នុងនាម ជាអាជីវករម្នាក់ និងជាម្ចាស់ហាងគ្រឿងអលង្ការ SV , និងក្នុងនាម អ្នកម្ដាយ ដូចជាអ្នកម្ដាយដទៃៗទៀតដែរ ដែលក្នុងមួយឆាកជីវិតតស៊ូគ្រប់យ៉ាងដើម្បីចង់ឲ្យកូនរុងរឿងជោគជ័យ និងចង់ឱ្យកូនមានអនាគតល្អ, សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ស្មោះសរ ដល់ ឯកឧត្តម លោកជំទាវ, លោក លោកស្រី , ក្មួយៗយុវជន-យុវតី និងមិត្តភក្កិដែលជាភ្ញៀវកិត្តិយសទាំងអស់