ព្រោះតែជីវភាពក្រីក្រ អត់មានលុយទិញទឹកដោះគោឲ្យកូន ម្តាយបង្កើតយកកូនស្រីអាយុ០១ ខែ១០ ថ្ងៃទៅបោះ ចោ ល ក្នុងទឹកប្រឡាយ

22

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០៩.០៥នាទី អធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានបានទទួលពត៌មានថាមានករណីបាត់ក្មេងនៅត្រង់ចំណុចក្រុមទី០៥ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបងក្រោយពីទទួលពត៌មាន លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន បានដឹកនាំកម្លាំងជំនាញ យុត្តិធម៌សហការជាមួយ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវនៅជុំវិញកន្លែងកើតហេតុនិងធ្វើការឃាត់ឈ្មោះហន សាមេន  ភេទស្រី  អាយុ២២ឆ្នាំមានទីលំនៅភូមិសង្កាត់ខាងលើ ដែលត្រូវជាម្តាយបង្កើតក្មេងស្រីរងគ្រោះមកសាកសួរ ក្រោយពីសាកសួរខ្លួនបានសារភាពថាខ្លួនពិតជាបានយកកូនស្រីឈ្មោះជៀប កាន់នីយ៉ា អាយុ០១ខែ១០ថ្ងៃទៅបោះចោលក្នុងទឹកប្រឡាយពិតមែន។

មូលហេតុ កូនស្រីខ្លួននៅពេលយប់គឺចាប់ពីម៉ោង២១និង០០នាទីដល់ម៉ោង០៤និង០០នាទីព្រឹកទើបបាត់យំហើយខ្លួនមានការហត់នឿយផងនិងជីវភាពក្រពេក ណាមួយកូនបងទើបតែអាយុ០១ឆ្នាំ០១ខែផងអត់មានលុយទិញទឹកដោះគោ។ដោយមានឱកាសល្អយាយនិងមីងមិននៅ គឺនៅតែម្នាក់ឯងខ្លួនក៏យកកូននោះទៅបោះចោលក្នុងទឹកប្រឡាយក្រោយផ្ទះទៅ។

បច្ចុប្បន្នជនសង្ស័យខាងលើ ផ្នែកជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់ ៕