ផ្ទុះ អា វុ ធ ជាង១០ គ្រា ប់ ទាំងព្រលឹម បណ្ដាលឲ្យបុរសជនជាតិចិនម្នាក់ រ ង រ បួស ដេកដួ ល ក្នុងថ្លុ ក ឈា មនៅភ្នំពេញ(មានVideo)

11

 ភ្នំពេញ​៖ ករណីផ្ទុះអាវុធជាង១០គ្រាប់ទាំងព្រលឹម បណ្ដាលឲ្យបុរសជនជាតិចិនម្នាក់​រងរបួសដេកដួលក្នុងថ្លុកឈាម នៅចំណុចកើតហេតុ​ ហើយភាគីខ្មាន់កាំភ្លង​បានគេចខ្លួនបាត់ស្រមោល​។

ហេតុការណ៍ផ្ទុះអាវុធខាងលើនេះ​ កើតឡើង កាលពីម៉ោង០៧:០៥នាទីព្រឹកព្រលឹមថ្ងៃទី៤ ខែមេសា​ ឆ្នាំ២០២២នេះ​ នៅចំណុចមុខ​ក្លឹបចិន​មួយ​កន្លែង ស្ថិតនៅជិត​អតីតភោជនីយដ្ឋាន XOចាស់ ស្ថិតនៅផ្លូវលេខ៥៥ កែងផ្លូវលេខ២២២ ក្នុងសង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

 បេីតាមប្រភពព័ត៌មានបឋមដែលក្រុមការងារទទួលបាន​​ បន្ទាប់ពីទទួលបានដំណឹងនេះ​ភ្លាម គេឃើញកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុភ្លាម​ ដើម្បីពិនិត្យមើល​ និង​រើសសំបកគ្រាប់​ជាច្រើនគ្រាប់​ យកទៅរក្សាទុកធ្វើកំណត់ហេតុ​រាយការណ៍ជូនថ្នាក់លើ​ ដើម្បីស្រាវជ្រាវបន្តតាមជំនាញ​ រីឯ​អ្នករបួសត្រូវបានសមត្ថកិច្ចទាក់ទងរថយន្ត​សាមុយ​មកដឹកយកទៅសង្គ្រោះ​នៅឯមន្ទីរពេទ្យ​កាល់ម៉ែត​។

ករណីផ្ទុះអាវុធ​ បណ្ដាលឲ្យបុរសជនជាតិចិនម្នាក់​​ម្នាក់រងរបួសនេះ​ គេមិនទាន់ដឹងច្បាស់ពីមូលហេតុនៅឡេីយ​ ។