ករណីអគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះជួយធ្វើអន្តរាគមន៍បាញ់ពន្លត់…

16

ភ្នំពេញ ​៖​ ករណីអគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះជួយធ្វើអន្តរាគមន៍កាលពីវេលាម៉ោង១១និង១០នាទីព្រឹក​ថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ២០២២​ នៅចំណុចផ្ទះល្វែងមួយកន្លែងក្នុងសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍​សែនជ័យ​ ។

តាមប្រភព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុម្ចាស់ផ្ទះបានដុតទៀនធូបសែនកុងម៉ា​ ដោយសារតែថ្ងៃនេះជាថ្ងៃសីល​។ បន្ទាប់មកធូបនោះក៏ធ្លាក់កម្ទេចមកក្រោមទេីបបង្កជាអណ្តាតភ្លេីងឆាបឆេះខ្លាំងទៅៗ​។

ភ្លាមៗនោះប្រជាពលរដ្ឋដែលនៅក្បែរខសងបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រេីនបំពង់មកជួយបាញ់ពន្លត់ទេីបអាចគ្រប់គ្រងបានដោយមិនមានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

ករណីគ្រោះអគ្គិភ័យខាងលេី គេសង្កេតឃេីញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរ​បាលរាជធានីមកធ្វើអន្តរាគមន៍ចំនួន៣គ្រឿងដែរតែមិនបានបាញ់ទឹកពន្លត់នោះទេដោយសារអគ្គិភ័យបានរលត់សូន្យសុងទៅហេីយ៕