រថយន្តតាកូម៉ាឆ្លងផ្លូវត្រូវរថយន្តព្រូសបុ..កពេញទំហឹងរងការខូ.ចខាតយ៉ាងដំណំ

17

ភ្នំពេញ ​៖​ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៣រសៀល​ ថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ២០២២​ នៅចំណុចអគ្គបញ្ជាការដ្ឋានកងទ័ពជេីងគោក​ តាមបណ្តោយផ្លូវជាតិលេខ៤​ សង្កាត់កន្ទោក​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​។

តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកតាកូម៉ា​ ពណ៌ស​ ធ្វេីដំណេីរឆ្លងផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីត្បូងទៅជេីងខណៈមកដល់ពាក់កណ្តាលផ្លូវស្រាប់តែមានរថយន្តម៉ាកព្រូសពណ៌ប្រផេះ​  ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលបុកចំកង់រថយន្តតាកូម៉ាចំហៀងខាងឆ្វេងពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំតែសំណាងមិនមានមនុស្សរងរបួស។

ក្រោយកេីតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកេីតហេតុធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងយកទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕