កិច្ច ប្រជុំ សម្របសម្រួល ស្ដីពី ការអនុវត្ត ផែនការ កិច្ចការពារកុមារខេត្ត ប្រចាំត្រីមាសទី១ ឆ្នាំ ២០២២

10

ថ្ងៃ ព្រហស្បតិ៍  ១៥កេីត  ខែផល្គុន  ឆ្នាំ ឆ្លូវ  ត្រីស័ក  ព.ស.២៥៦៥  ត្រូវនឹងថ្ងៃទី ១៧  ខែមីនា  ឆ្នាំ ២០២២  នៅបន្ទប់ប្រជុំធំសាលាខេត្តសៀមរាប  មានបេីកកិច្ចប្រ ជុំ ស្ដីពី ការអនុវត្ត ផែនការ កិច្ចការពារកុមារខេត្ត  ប្រចាំ ត្រីមាស ទី ១  ឆ្នាំ ២០២២  ដឹកនាំ ដោយ  លោកជំទាវ  ស៊ិន  ណម  សមាជិកាក្រុមប្រឹក្សាខេត្ត  និងជាប្រធាន  គ  ក  ស  ក  ខេត្ត  ឯកឧត្តម  ទេស  ច័ន្ទ គិរី  សមាជិក ក្រុម ប្រឹក្សា ខេត្ត  និង ជាអនុប្រធាន  គ  ក  ស  កខេត្ត  និងលោកស្រី  យូ  សុភា  អភិបាល រង ខេត្ត  អនុប្រធាន  គ  ក  ស  ក  ខេត្ត  និងជាប្រធានក្រុមការងារកិច្ចការពារកុមារខេត្ត  តំណាង  ឯកឧត្ដម  ទៀ  សីហា  អភិបាល  នៃគណៈអភិបាលខេត្តសៀមរាប  និងមានការអញ្ជេីញចូលរួមពីសំណាក់   លោក  លោកស្រី  សមាជិក  សមាជិកា  គ  ក  ស  ក  ខេត្ត  លោក  អនុប្រធានសាលាដំបូងខេត្ត  លោក  មេបញ្ជាការ រងកងរាជអាវុធហត្ថខេត្ត  លោក  លោកស្រី  ប្រធាន  អនុប្រធាន  មន្ទីរ  អង្គភាពពាក់ព័ន្ធ  លោក  លោកស្រី  អភិបាល រង  នៃគណៈអភិបាលក្រុង  ស្រុក  លោក  លោកស្រី  សមាជិក  សមាជិកា  គ  ក  ស  ក  ក្រុង  ស្រុក  លោក  លោកស្រី  ប្រធាន  អនុប្រធាន  ការិយាល័យ សង្គមកិច្ច  និងសុខមាលភាពសង្គមក្រុង  ស្រុក  លោក  លោកស្រី  ប្រធាន  អនុប្រធាន  ការិយាល័យ ផែនការ  និងគាំទ្រឃុំ  សង្កាត់  ក្រុង  ស្រុក  លោក  លោកស្រី  តំណាង អង្គការ ដៃគូរ ពាក់ព័ន្ធ  សរុបចំនួន  ១០៩នាក់។

កិច្ចប្រជុំនេះធ្វេីឡេីងក្នុងគោលបំណង  ៖

១-  ពិនិត្យ មេីលលទ្ធផល  នៃការអនុវត្តផែនការកិច្ចការពារកុមារខេត្តរួមមាន  ការផ្ដល់សេវាកិច្ចការពារកុមារ  ការគ្រប់គ្រងករណី  ការធ្វេីសមាហរណកម្ម  ការគាំទ្រសមត្ថភាពដល់មន្ត្រីស្រុក  ការទប់ស្កាត់ការបែកចេញពីគ្រួសារ  ការទប់ស្កាត់  និងឆ្លេីយតបទៅលេីអំពេីហិង្សាបីប្រភេទ  (ផ្លូវ កាយ  ផ្លូវ ចិត្ត  ផ្លូវ ភេទ )  និងស្ថានភាពកុមារប៉ះពាល់ដោយជំងឺកូវីដ-១៩។

២-  ពិនិត្យ មេីលកុមារងាយរងគ្រោះដោយអំពេីហិង្សានានា  កុមារដែលរងប៉ះពាល់ដោយជំងឺកូវីដ-១៩  កុមារប៉ះពាល់ដោយចំណាកស្រុក  និងកុមារដែលមានសមាហរណកម្ម ទៅរស់នៅក្នុងគ្រួសារ តាមឃុំ  សង្កាត់  និងក្រុង  ស្រុកនីមួយៗ  ដែលកំពុងត្រូវការការគាំទ្រសេវាកិច្ចការពារកុមារ  សេវាសង្គមពីរដ្ឋបាលឃុំ  សង្កាត់  រដ្ឋបាលក្រុង  ស្រុក  និងអង្គការដៃគូរនានា៕(ប្រភពរដ្ឋបាលខេត្តសៀមរាប)