ពិតជាសាហា..វខ្លាំងណាស់ អតីតប្តីជះទឹក…អាស៊ីតលើប្រពន្ធនិងកូន២នាក់ទៀតរលា..កពេញខ្លួនរងរបួ..សធ្ងន់នៅខេត្តតាកែវ

185

ខេត្តតាកែវ ៖ ពិតជាសាហាវខ្លាំងណាស់ដែលអតីតប្តីបានយកទឹកអាស៊ីតជះទៅលេីប្រពន្ធនិងកូនបណ្តាលឲ្យរលាកពេញខ្លួនរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកជនដៃដល់បានគេចខ្លួនបាត់។

ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦  ខែមីនា  ឆ្នាំ២០២២  នៅភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាសខេត្តតាកែវ។

 

ជនដៃដល់ឈ្មោះខាយ  ទ្រី  ហៅឌឹក  ភេទប្រុស អាយុ៣៩ឆ្នាំ  ។

តាមការរៀបរាប់របស់បងប្អូនជនរងគ្រោះបានឱ្យដឹងថា  ជនដៃដល់និងជនរងគ្រោះជាអតីតប្តីប្រពន្ធនឹងគ្នា ដោយបានរៀបការរយៈពេលជិត២០ឆ្នាំមកហេីយ និងមានកូនប្រុសស្រី២នាក់ជាចំណងដៃ  ។

ដោយសារតែការរស់នៅមិនចុះសម្រុងនឹងគ្នាក៏បានលែងលះគ្នាអស់រយៈពេល៥ខែមកហេីយ  ប៉ុន្តែក្រោយមកបុរសជាប្តីបានសុំប្រពន្ធត្រូវគ្នាវិញ តែជនរងគ្រោះមិនព្រម។

សាក្សីបានបន្តថា  លុះមកដល់យប់ថ្ងៃកេីតហេតុជនដៃដល់បានមកផ្ទះជនរងគ្រោះ ហើយដោយសារតែយប់ជ្រៅទៅហេីយជនរងគ្រោះក៏បានឃាត់អតីតប្តីនោះឱ្យសម្រាកនៅផ្ទះមួយយប់សិន  ដោយជនដៃដល់ដេកខាងលេីផ្ទះ ចំណែកជនរងគ្រោះរួមទាំងកូនប្រុសស្រី២នាក់ទៀតដេកនៅខាងក្រោម។

ខណៈដែលជនរងគ្រោះនិងកូនៗកំពុងដេកលង់លក់ស្រាប់តែជនដៃដល់បានយកទឹកអាស៊ីតមកជះពីលេីបណ្តាលឱ្យរលាកទាំងម្តាយនិងកូនរងរបួសធ្ងន់  ហើយភ្លាមនោះជនដៃដល់ក៏បានគេចខ្លួនបាត់ទៅ។

បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ដោយបានសំណូមពរដល់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធមេត្តាតាមចាប់ជនដៃដល់យកមកដាក់ទោសតាមច្បាប់ផង៕