ករ..ណីអំពើឃាត..កម្ម ជនសង្ស័យជាប្ដីសម្លា..ប់ប្រពន្ធនៅភ្នំពេញ រត់ទៅចូលសារភាពនៅខេត្តពោធិ៍សាត់

27

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានសម្លា…ប់ប្រពន្ធខ្លួនឯងនៅភ្នំពេញហើយរត់ទៅសារភាពនៅខេត្តពោធិ៍សាត់។            យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថាកាលពី​រវេលា​ម៉ោង​ ០៨​ នឹង​០០នាទី​ ថ្ងៃ​ទី​១៥​ ខែ​មីនា​ ឆ្នាំ​២០២២​ មានការភ្ញាក់ផ្អើលនៅចំណុច​បន្ទប់​ជួល​លេខ០៦​ ភូមិ​ ភ្នំពេញថ្មី​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ ខណៈសមត្ថកិច្ចខេត្តពោធិ៍សាត់បានផ្តល់ព័ត៌មានតាមចម្លើយសារភាពរបស់ជនសង្ស័យថាខ្លួនបានសម្លា..ប់ប្រពន្ធរបស់ខ្លួនកាលពីថ្ងៃទី១២​ ខែ​មីនា​ ឆ្នាំ​២០២២​ នៅចំណុច​បន្ទប់​ជួល​លេខ០៦​ ភូមិ​ ភ្នំពេញថ្មី​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ ។

សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យ​ឈ្មោះ​ រ័ត្ន  វិជ្ជា​ ភេទប្រុស​ អាយុ​៣៤ឆ្នាំ​ មុខរបរ​ បុក្កលិក​ក្រុមហ៊ុន​អុីនធើណេត​ ស្នាក់នៅ​ ចំណុច​កេីតហេតុ​ខាងលេី​ ។ចំណែកជនរងគ្រោះ​ឈ្មោះ​ ហ៊ា​ង​ សុជាតិ​ ភេទស្រី​ អាយុ​២៨ឆ្នាំ​ មុខរបរ​ មេដោះ(មេីលកូនឱ្យគេ​)​ ស្នាក់នៅ​ ជាមួយម្តាយនៅ​ ខណ្ឌ​ទួលគោក​ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងបន្តទៀតថា តាមការបំភ្លឺរបស់​ ម្តាយជនរងគ្រោះ​ឈ្មោះ​  ថៃ​ គី​ ភេទស្រី​ អាយុ​៤៨​ឆ្នាំ​ បានបញ្ចាក់ថា​ កាលពីរថ្ងៃទី១១ខែមីនា​ ឆ្នាំ​២០២២​ ជនសង្ស័យ​ បានទៅសុំម្តាយជនរងគ្រោះ​ យកប្រពន្ធទៅដេីរលេង​ ហេីយគាត់ក៏យល់ព្រម​ ក្រោយមកគាត់មិនឃេីញកូនគាត់មកផ្ទះវិញ​ គាត់បានព្យាយាមខលទៅ​ តែទាក់ទងមិនបាន​ រហូតដល់ថ្ងែទី១៥​ ខែមីនា​ ឆ្នាំ​២០២២​ ទេីបមានប៉ូលិសខេត្តពោធិ៍សាត់​ ខលមកប្រាប់ថាកូនគាត់ត្រូវបានជនសង្ស័យជាប្តី​ សម្លាប់បាត់ហេីយ​ នៅបន្ទប់ជួល​ របស់ជនសង្ស័យ​។

សមត្ថកិច្ចបញ្ជាក់ថាគឺជនសង្ស័យចូលសារភាពនៅប៉ុស្ត៍ក្រគរ​ ខេត្តពោធិ៍សាត់​ ។

គេមិនទាន់ដឹងច្បាស់ពីមូលហេតុច្បាស់លាស់នៅឡើយទេថាការសម្លាប់….ប្រពន្ធរបស់ខ្លួននោះផ្តើមចេញពីអ្វី!ប៉ុន្តែតាមប្រភពខ្លះបានអោយដឹងថាសង្ស័យអំពើឃា….តកម្មខាងលើនេះអាចកើតចេញពីការប្រចណ្ឌ។

ទោះជាយ៉ាងណានេះគ្រាន់តែជាការសង្ស័យតែប៉ុណ្ណោះពេលនេះសមត្ថកិច្ចជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខបាននិងកំពុងឡើងទៅខេត្តពោធិ៍សាត់ដើម្បីនាំខ្លួនជនសង្ស័យមកសាកសួរបន្តទៀតទើបដឹងមូលហេតុច្បាស់។

តាមការបញ្ចាក់​ របស់គ្រូពេទ្យកោសល្យ​វិច័យ​ លោក​ បណ្ឌិត​ នង​ សុវណ្ណ​រ័ត្ន​ បញ្ចាក់ថា​ ស..ព​ ពិត​ជាស្លា…ប់​ ដោយសារករណីឃា…តកម្មពិតប្រាកដមែនបច្ចុប្បន្ន​ ស..ព​ ជន​រងគ្រោះត្រូវប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕