រន្ធ.ត់ណាស់ យ៉ាងហោចណាស់ក៏មានបុរស២នាក់បានស្លា..ប់នៅនឹងកន្លែងកេីតហេតុ និងបុរស២នាក់ទៀតរងរបួ.សធ្ងន់នៅក្នុងហេតុការណ៍គ្រោះ.ថ្នាក់ចរាចរណ៍រវាងម៉ូតូជាមួយនឹងម៉ូតូ…

9

ខេត្តកណ្ដាល​ ៖​ យ៉ាងហោចណាស់ក៏មានបុរស២នាក់បានស្លាប់នៅនឹងកន្លែងកេីតហេតុ និងបុរស២នាក់ទៀតរងរបួសធ្ងន់​នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូធុនធំជាមួយនឹងម៉ូតូហុងដាឌ្រីមបុកគ្នាក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង​ ហើយស្របពេលគ្នានោះមានរថយន្តកុងតឺន័របើកមកកិនបន្ថែមរួចបេីកគេចបាត់ស្រមោល​ កាលពីវេលាម៉ោង៨​និង៣០នាទីយប់​ ថ្ងៃទី២​ ខែមីនា​ ឆ្នាំ​២០២២​ នៅចម្ងាយពីផ្សារគគីរប្រហែល១០០ម៉ែត្រ​ តាមបណ្ដោយផ្លូវជាតិលេខ១​ ក្នុងឃុំគគីរ​ ស្រុកកៀនស្វាយ​ ខេត្តកណ្ដាល​ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ នៅមុនកេីតហេតុមានម៉ូតូមួយគ្រឿងម៉ាក​ហុងដាឌ្រីម​ ស៊េរីឆ្នាំ២០២០​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ តាកែវ​ 1X-4430 ជិះដោយបុរស២នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ១​ពីលិចទៅកេីតក្នុងល្បឿនលឿនល្មម​ ពេលមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក​ YAMAHA R6 ពណ៌ខៀវ​ គ្មានស្លាកលេខ​ ជិះដោយបុរស២នាក់ធ្វេីដំណេីរបញ្ច្រាសទិសគ្នា​ ក្នុងល្បឿនលឿន​ជ្រុលមកបុកម៉ូតូហុងដាឌ្រីមយ៉ាងពេញទំហឹង​ បណ្ដាលឲ្យម៉ូតូធុនធំR6ដាច់ជាពីរ​ និងម៉ូតូហុងដាឌ្រីមខ្ទេចខាងមុខ​ខូចខាតយ៉ាងដំណំដូចគ្នា​ ។

ប្រភពដដែលបានបន្តថា​ ក្រោយពីកេីតហេតុភ្លាមៗក៏មានរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខបានបេីកកិនពីលេីជនរងគ្រោះថែមទៀត​ ហេីយបេីកបន្តទៅមុខបាត់ស្រមោល​ទៅ ដោយធ្វេីឱ្យបុរស២នាក់ស្លាប់នៅនឹងកន្លែងកេីតហេតុ​ និងបុរស២នាក់ទៀតរងរបួសធ្ងន់​ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យផងដែរ​ ។

​ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ ហេីយគូសសញ្ញាចំណាំយកម៉ូតូទាំងពីរគ្រឿងខាងលេីដាក់អែបខាង​ដេីម្បីកុំឲ្យមានការកកស្ទះចរាចរណ៍​ ។

បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកធ្វេីការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ​ រង់ចាំដោះស្រាយគ្នានាពេលក្រោយ​ ។

ដោយឡែកសពជនរងគ្រោះទាំង២នាក់ខាងលេី​ ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី​ ៕