ព្រោះតែរឿង​ផលប្រយោជន៍​… ហហែកហួរគ្នា​រឿង​សង់ផ្ទះ​លាន​ដុល្លារ​អត់​ច្បាប់ លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្តកោះ​កុង កំពុង​ហែកកេរ្តិ៍​គ្នា ជាមួយ​លោក​អភិបាលស្រុក​កោះកុង

4

ខេត្តកោះកុង ៖ នៅ​អំឡុង​ពេល​ប្រមាណ​មួ​យស​ប្តា​ហ៍​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ប្រភព​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​នៅ​ស្ទើរ​ទូ​ទាំង​ខេត្តកោះកុង ជា​ពិសេស​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាំងមូល កំពុង​ផ្ទុះ​ការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​ការ​ហែកកេរ្តិ៍​គ្នា​ទៅ​វិញ​ទៅ​មក រវាង​មន្ត្រី​ជា​ប្រធាន​ស្ថាប័នរដ្ឋ​ចំនួន​២​រូប គឺ​លោក ជា សូ​វី អភិបាលស្រុក​កោះកុង និង​លោក រស់ វី​រ៉ា​វុ​ធ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត ពាក់ព័ន្ធ​នឹង​ការ​បាត់បង់​ផលប្រយោជន៍ និង​កិត្តិយស​របស់​មន្ត្រី​ទាំង​២​រូប​កន្លង​មក ដោយ​ភាគី​ម្ខាង​ចោទ​ថា «​សាងសង់​ភូមិ​គ្រឹះ​តម្លៃ​ចូល​លាន​ដុល្លារ មិន​បាន​សុំ​ច្បាប់​អនុញ្ញាតិ​សាងសង់​» និង​ភាគី​ម្ខាង​ទៀត​ចោទ​ថា «​ការ​ចេញ​ច្បាប់​អនុញ្ញាតិ​យឺតយ៉ាវ​រាប់​ខែ​»​។

ជុំវិញនូវរឿងរ៉ាវទាំងនេះអង្គភាពព័ត៌មាន VPN TV ONLINE សុំ​មិន​ទាន់​ធ្វើការ​អធិប្បាយ នូវ​រឿងអាស្រូវ​ក្រោយ​ឆាក​របស់​មន្ត្រី​ទាំង​២​រូប រួម​នឹង​មន្ត្រី​ឧត្តមសេនីយ៍​យោធា​ម្នាក់ ឈ្មោះ សឿ​ន រឿ​ត ពាក់ព័ន្ធ​នឹង​ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នា​ពេល​កន្លង​មក ដែល​លួ​.​ច​វាស់ដី​របស់​ពលរដ្ឋ​នៅ​ពេល​យប់​ធ្វើ​ប្លង់​ចែក​គ្នា ធ្វើ​ឱ្យ​ពលរដ្ឋ​ភ្ញាក់ផ្អើល​លើកគ្នា​ដេញ​ទាំង​យប់ ដូច​ដេញចោ​.​រ ដែល​ខ្លះ​ស្រែ​កថា «​ចោ​.​រ​» រហូត​ដល់​អ្នក​លួ​.​ច​វាស់​ពេល​យប់ រត់​យករួចខ្លួន​ទាំង​ខឹង​នោះ​ឡើយ ។

ពេល​ណា​មាន​ព័ត៌មាន​ប្លែក​យើង​នឹង​ផ្សាយ​ជូន​បន្ត​ទៀត សម្រាប់​មន្ត្រី​មាន​អំណាច​ពី​ភូមិ ឃុំ ស្រុក ដែល​មាន​ដី​ម្នាក់​ៗ… ខ្លះ​រាប់​សិប​ហិ​កតា រហូត​ដល់​រាប់រយ​ហិ​កតា​… សង្ស័យ​ពេល​ចាស់​ទៅ យក​ដី​ទៅ​ជាមួយ​ទេ​ដឹង​…​?

សូមស្តាប់វីដេអូទាំងអស់គ្នា