ឈ្មួញឈើឈ្មោះ ម៉ាប់ នឹងឈ្នោះ រិទ្ធ កំពង់ត្រូវប៉ាន់ក្នុងការទទួលលុយពីថៅកែជនជាតិវៀតណាមរាប់លានដុល្លារ ចាំប្រមូលទិញឈើដឹកយកទៅលក់នៅស្រុកយួន ទាំងថ្ងៃទាំងយប់ ខណៈមន្ត្រីជំនាញបានរក្សាភាពស្ងៀមស្ងាត់!

54

ខេត្តមណ្ឌលគីរី ÷ ជាក់ស្តែងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ រូបភាពគំនរឈើ ដែលក្រុមការងារថតបាន ជាច្រើនគំនរនៅក្នុងដែនជម្រកសត្វព្រៃណាមលៀរកំពុងរងការបំផ្លិចបំផ្លាញព្រៃឈើ ដែលត្រូវប្រឈមមុខចំពោះមុខច្បាប់ ហើយសមត្ថកិច្ច អាជ្ញាធរ ជំនាញ ពាក់ព័ន្ធ មានតួនាទីបង្ក្រាប ក៏ត្រូវបើកស៊ើបអង្កេត ស្រាវជ្រាវ នូវតម្រុយនេះប្រយោជន៍ការពារ ធនធានធម្មជាតិ សត្វព្រៃ ដែលកំពុងរងនូវការបំផ្លាញ បាត់បង់ ដោយក្រុមជនទុច្ចរិត ដើម្បីចូលរួម ការពារសម្រាប់ផលប្រយោជន៍ជាតិជាធំ។

ប្រភពខ្លះបាននិយាយតៗគ្នាថាមានមេឈ្ញួញម្នាក់ដ៏ល្បី ឈ្មោះ ម៉ាប់ បានទទួលលុយពីថៅកែជនជាតិវៀកណាមរាប់លានដុល្លារ ចាំឈរជើងប្រមូលទិញឈើ ដោយឲ្យឈ្មោះ រិទ្ធ (ហៅអាមូម)ជាអ្នកកាង និងរត់ការឡានដឹកជញ្ជូនឈើ តាមរយៈរថយន្តឡង់គ្រឹសស័រកែឆ្នៃមានត្រើយ និងគោយន្តកន្រ្តៃតាំងបរពីជ្រោះជ្រលងដងអូរមកទុក្ខនៅក្នុងចំការកៅស៊ូ បារាំង សុកហ្វីន ដាក់ឡាក់ ក្រុមហ៊ុនវៀតណាមនិងកូហ្វីហ្វាម៉ា ដឹកចេញយកទៅទម្លាក់នៅចំណុច ៥ទីតាំង ស្ថិតនៅភូមិ ពូទឹត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ក្នុងនោះច្រកចេញ មានចំនួន ៣កន្លែង ÷
១ ចេញពីក្រុមហ៊ុនចំការកៅស៊ូវៀតណាម (ដាក់ឡាក់)
២.អូរពោត ផ្លូវទៅប៉ុស្តិ៍ ៦ ទល់មុខបរិស្ថានអូរពោត
៣ អូរឆែល តាមក្រុមហ៊ុនបារាំង(កូហ្វីហ្វាម៉ា)
ដែលចេញទាំង០៣ ច្រកឆ្លងកាត់តាមបារ៉ាស់ចំការកៅស៊ូបារាំង(កូហ្វីហ្វាម៉ា)( សុកហ្វីន)ចូលតាមច្រកប៉ុស្តិ៍ប្រាំពីរ ច្រកទ្វេភាគីណាំលៀ ដែលសម្របសម្រួលយ៉ាងល្អពីលោក (ណយ)មេប៉ុស្តិ៍ច្រកក្នុង១យប់ប្រមាណជាង ១០០ឡាន ទៅ២០០ឡានក្នុង១យប់ៗបន្តដឹកឆ្លងដែនទៅស្រុកយួនយ៉ាងគំហុក រីឯមន្រ្តីជំនាញសមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តមណ្ឌលគីរីនិងស្រុកពេជ្រាដា រក្សាភាពស្ងៀមស្ងាត់។

តាមប្រភពពីបប្រជាពលរដ្ឋរស់នៅក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា រយៈពេលជិត ១សប្ដាហ៍កន្លងទៅនេះឈ្មួញជាច្រើននាក់បានសម្រុកដឹដឹកជញ្ជូនឈើ ឈ្លិក ពីចំណុចភូមិ ពូទឹត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរ ចេញទៅស្រុកយួន តាមច្រកណាំលៀ យ៉ាងគំហុក។

ក្រោយពីអង្គភាពសារព័ត៌មានក្នុងស្រុកមួយចំនួនចុះផ្សាយ មេឈ្មួញទាំងពីរនាក់ កំពុងតែព្រួយបារម្ភ ហើយក៏រត់ ការបិទអ្នកសារព័ត៌មានមួយចំនួន កុំឱ្យចុះផ្សព្វផ្សាយ ពីរឿងគេ រកបទល្មើសព្រៃឈើ សកម្មភាពរបស់ក្រុមឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួន គ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចណាទប់ស្កាត់ទេគឺមានតែជួយសម្រួលឲ្យឈ្មួញដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ាងរលូន។

មជ្ឈដ្ឋានខាងក្រៅ! រិះគន់ចំៗទៅលេីមេរដ្ឋបាលព្រៃឈេីខេត្តមណ្ឌលគីរី និងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី ជាអ្នកបេីកភ្លេីងខៀវ ទេីបមេឈ្មួញឈេីឈ្មោះ រិទ្ធិ (ហៅអាមូម)និងបក្សពួក ហ៊ានធ្វើអ្វីៗតាមទំនេីងចិត្ត បណ្ដាញឲ្យព្រៃឈើក្នុងដែនជម្រកសត្វព្រៃណាមលៀរ ស្រុកពេជ្រាដា រងការកាប់បំផ្លាញគួរឲ្យព្រួយបារម្ភបំផុត។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិ ពូទឹត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី សូមអំពាវនាវដល់ នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើធនធានធម្មជាតិ ព្រមទាំង លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ នេសាទ មេត្តាចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យជាបន្ទាន់ផង បើមិនដូច្នោះទេ ព្រៃឈើដែលនៅសេសសល់បន្តិចបន្តួច ពិតជាវិនាសអស់ក្រោមស្នាដៃមេឈ្មួញឈ្មោះ រិទ្ធ និង ឈ្មោះម៉ាប់ បក្សពួកឈ្មួញជាក់ជាពុំខាន៕