លោកតាអាយុ៦២ឆ្នាំត្រូវកូនប្រសារយកកាំ.បិតខ្វែវ កា.ប់១កាំបិ.តរងរបួ.សធ្ងន់ ដោយកូនបង្កើតនិងកូនប្រសារទាស់សម្ដីគ្នា លោកតាចូលឃាត់

44

ខេត្តប៉ៃលិន ៖ តាមមន្ត្រីនគរបាលស្រុកសាលាក្រៅបានឲ្យដឹងថា÷នៅវេលាម៉ោង ០៩និង២៦នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២២ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ស្ទឹងកាច់ បានទទួល​ពាក្យ​បណ្ដឹង​ករណី​ហិង្សា​ដោយចេតនាមានស្ថានទំងន់ទោសចំនួន ០១ ករណី ពី​ជនរងគ្រោះ​ឈ្មោះ តូត ខ្លា ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិអណ្តូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កេីតឡេីងនៅវេលាម៉ោង ០០និង១០នាទីយប់ រំលងអធ្រាត្រឈានចូល ថ្ងៃ​ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិអណ្តូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយជនបង្កបានយកកាំ.បិតខ្វែវចំនួន ០១ដើម កាប់ទៅលើជនរង.គ្រោះត្រូវ​ចំកំភួនជេីងស្តាំ​បណ្តាលឲ្យរបួ.សធ្ងន់។

ជនរងគ្រោះឈ្មោះ តូត ខ្លា ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិភូមិអណ្តូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវជា​ឪពុក​ក្មេក (របួសធ្ងន់ជើងខាងស្តាំ)។

ចំណែកជនបង្កឈ្មោះ ម៉ម ពិសី ភេទប្រុស អាយុ ៣០ឆ្នាំ (ត្រូវជាកូនប្រសារ) រស់នៅភូមិអណ្តូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន( ជនបង្កបានរត់គេចខ្លួនបាត់)។

សមត្តកិច្ចជំនាញបានបន្តទៀតថា÷ករណីនេះដោយមូលហេតុ៖ កូនបង្កើតនិងកូនប្រសារឈ្លោះទាស់សម្ដីគ្នា ជនរងគ្រោះជាឳពុកក្មេក ក៏ចូលទៅសម្របសម្រួលហើយកូនប្រសារខឹង​ឪពុក​ក្មេក ក៏ធ្វើសកម្មភាពកា.ប់ទៅលើឪពុកក្មេកមួយកាំ.បិតត្រូវជើងខាងស្តាំរងរ.បួសធ្ងន់។

បច្ចុប្បន្ន៖ ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកឯជនសង្ស័យកម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវតាមចាប់.ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕