លោក លាង រឿនសុធី អភិបាលក្រុងកំពត អញ្ជើញ ចុះប្រគល់សម្ភារៈមួយចំនួនជូនកន្លែងចាក់វ៉ាក់សាំងទាំង៤ទីតាំងក្នុងក្រុងកំពត…

28

ខេត្តកំពត៖ នៅរសៀលថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះលោក លាង រឿនសុធី អភិបាលនៃគណៈអភិបាលក្រុងកំពត  និងជាប្រធាន សសយកក្រុងកំពត​ លោកអែត សារិទ្ធិ អភិបាលរងក្រុង បានអញ្ជើញដឹកនាំក្រុមការងារ​យុវជន សសយកក្រុង និងសង្កាត់ទាំង៥ បានចុះប្រគល់សម្ភារៈមួយចំនួនជូនកន្លែងចាក់វ៉ាក់សាំងទាំង៤ទីតាំងក្នុងក្រុងកំពត។

លោកអភិបាលក្រុងកំពតបានអោយដឹងថាទីតាំងដែលត្រូវប្រគល់ជូននូវសម្ភារៈរួមមាន មន្ទីរពេទ្យខេត្ត​កំពត មណ្ឌលសុខភាពក្រាំងអំពិល កំពង់កណ្តាល  និងត្រើយកោះ ។

ក្នុងឱកាសនោះដែលោកអភិបាលក្រុងកំពតក៏បានពិនិត្យកន្លែងចាក់វ៉ាក់សាំងដែលមាននៅក្នុងក្រុងនិងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ឬដូសជម្រុញសូមអញ្ជើញមកចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា។ លោកបន្តទៀថាសម្ភារៈដែលផ្តាល់ជូននោះ

ក្នុង១កន្លែងទទួលបានដូច១.ម៉ាស ៣០ប្រអប់ = ៣០×៥០ម៉ាស =១៥០០ម៉ាស

២.អាល់កុល ១កាន = ៣០លីត្រ

៣.ជែលលាងដៃ ១កេះ = ១៦ដប

៤.ទឹកសុទ្ធវីតាល់ ២កេះ

៥.ទឹកផ្លែឈើ ១កេះ៕

ដោយ៖សហការី