ទីបំផុត ស្ត្រីអ្នកជំនួញល្បីម្នាក់ត្រូវបានចៅក្រមស៊ើបសួរ សម្រេចចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារភ្នំពេញ (PJ) ជាបណ្តោះអាសន្នហើយ

1

ភ្នំពេញ៖ ស្ត្រីអ្នកជំនួញល្បីឈ្មោះ ពេជ្រ ស្រីមុំ ត្រូវបាន ចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារភ្នំពេញ (PJ) ជាបណ្តោះអាសន្ន ហើយ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ពាក់ករណីឆបោ.កលុយរាប់លានដុល្លារ ក្រោយពី សាកសួរ អស់ជាច្រើនថ្ងៃ រួចមក ។

សូមបញ្ជាក់ថា ស្រ្តីជាប់ចោទត្រូវបានកម្លាំងជំនាញកងរាជអាវុ.ធហត្ថរាជធានីភ្នំពេញ ចុះឃា.ត់ខ្លួនកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ៤ដេ ផ្លូវដា.វីន បុរី វរជន ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ តាមដីកាបញ្ជាអោយចូលខ្លួន របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ ៤៨០ អ.យ.ក ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជូនដូរបាន ដែលការឃា.ត់ខ្លួននេះ មានការដឹកនាំអនុវត្ត និងសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង គឹម ហុងសាន។ក្រៅពីនេះ ស្រ្តីខាងលើនៅមានជាប់ពាក់ព័ន្ធបណ្តឹងជាច្រើនទៀត ដែលបានប្តឹងចូលទាំង អាវុ.ធហត្ថ នគរបាល និងតុលាការ ថែមទៀតផងដោយគេ.ចាំបានថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រ.ហ្ម.ទ.ណ្កំរិតធ្ង.ន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃា.ត់ខ្លួនម្តងរួចមក

ហើយនៅចំណុចមុខអគារ Rise Commercial Building លេខ៥ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ដដែល ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ទឹកប្រាក់ជិត ៨សែនដុល្លារ តាមពាក្យបណ្តឹងរបស់ឈ្មោះ លឹម ហ៊ួរនីតូ ភេ..ទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ពាណិជ្ជករ ប៉ុន្តែដោយសារមានអ្នកមានឥទ្ធិពល និងទឹកលុយ អន្តរាគមន៍រ.ត់ការស្រ្តីរូបនេះក៏បាននៅក្រៅឃុំ ៕