ទៅលួចម៉ាស៊ីនភ្លើង៣នាក់ ម្ចាស់មកទាន់ ២នាក់រត់ទាន់ សល់ម្នាក់ត្រូវសមត្ថកិច្ចឃា…ត់ខ្លួន

1

ខេត្តកណ្តាល ​៖ ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២​ករណីអំពើលួច(ម៉ាស៊ីនភ្លេីង)នៅចំណុចឃ្លាំងទុកសម្ភារ:របស់ជនរងគ្រោះ ភូមិលេខ១(ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យ៣នាក់៖(គេចខ្លួន​ពីរនាក់)៖

១–ឈ្មោះហៀង ផាន់ណា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។

២–ឈ្មោះ ឈឹម ភេទប្រុស ជនជាតិខ្មែរ(គេចខ្លួន)។

៣–ឈ្មោះ មីនា ភេទប្រុស ជនជាតិខ្មែរ(គេចខ្លួន)។

វត្ថុតាងចាប់យក៖

១–ម៉ូតូ១គ្រឿងម៉ាកCity100កូរ៉េពណ៌ក្រហមពាក់ផ្លាកលេខ1E.0773មានសណ្តោងរ៉ឺម៉ក(ជារបស់ជនសង្ស័យ)។

២–ម៉ាស៊ីនភ្លេីងមួយគ្រឿងម៉ាកDENYOពណ៌ស្លាទុំ (របស់ជនរងគ្រោះ)។

នៅវេលាកេីតហេតុខាងលេី ក្រុមជនសង្ស័យបានជិះម៉ូតូមានសណ្តោងរ៉ឺម៉កទៅធ្វេីសកម្មភាពលួចម៉ាស៊ីនភ្លេីងចំនួន១គ្រឿងរបស់ជនរងគ្រោះដែលបានទុកនៅក្នុងឃ្លាំងស្ថិតក្នុងភូមិលេខ១(ក) សង្កាត់ស្វាយរលំ លេីកលេីរ៉ឺម៉កបំរ៉ុងបេីកចេញ ភ្លាមនោះជនរងគ្រោះបានមកទាន់ក៏ចាប់ឃាត់ខ្លួនជនសង្ស័យបាម្នាក់ដូចខាងលេីរួមទាំងវត្ថុតាង ចំណែកឯជនសង្ស័យពីរនាក់ទៀតបានរត់គេចខ្លួនអស់បន្ទាប់មកជនរងគ្រោះបានរាយការណ៍ជូននគរបាលប៉ុស្តិ៍ស្វាយរលំដេីម្បីអោយមកទទួលជនសង្ស័យយកទៅសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការតាមនីតិវិធី ៕