ក្រោយពីមានការរិះគន់មិនសំចៃដៃពីមហាជន ពេលនេះជនដែលថតរូបភាព បែបប្រមាថ  បានចេញមុខសុំទោសថ្នាក់ដឹកនាំ ហើយ  ថ្ងៃក្រោយកុំចេះតែហ៊ាន មុនធ្វើអីត្រូវពិចារណា ជាមុន

5

ជនដែលថតរូបភាព បែបប្រមាថ  ពេលនេះចេញមុខសុំទោសថ្នាក់ដឹកនាំ ហើយ      ថ្ងៃក្រោយកុំចេះតែហ៊ាន មុនធ្វើអីត្រូវពិចារណា ជាមុនសិន      ខាងក្រោមនេះជាខ្លឹមសារ ទាំង ស្រុង៖ជាដំបូងសូមគោរពដល់ថ្នាក់ដឹកនាំ និងសូមគោរពបងប្អូនខ្មែរយើងទូទាំងប្រទេស
ខ្ញុំបាទ ស៊ុំ សារុន (ហៅសាន់តា) សូមចេញមុខដឹងនូវកំហុសឆ្គងដែលបានថតរូបមិនគប្បីជាមួយរូបសំណាកសេះសមុទ្រដោយអចេតនា ខ្ញុំពិតជាសុំទោសបងប្អូនជនរួមជាតិ សុំទោសដែលខ្ញុំថតរូបខ្វះការគិត បង្ហាញកាយវិការមិនល្អ  មកពីខ្ញុំពុំសូវមានចំណេះដឹងគិតមិនបានវែងឆ្ងាយ
⁃ ទាក់ទងនឹងរូបភាពបែកធ្លាយ គឺជារូបភាពខ្ញុំថតកម្សាន្ត Copy Style តាមបងប្អូន និងបានយកមកដាក់ Story លេងនៅម៉ោង 12យប់ តែ3នាទី ក៏លុបវិញភ្លាមៗ ព្រោះគិតថារូបមានសកម្មភាពមិនសមរម្យ
⁃ សម្រាប់ការថតរូបនេះ គឺពិតជាគ្មានគោលបំណងមើលងាយរូបសំណាកសេះសមុទ្ររបស់ប្រទេសខ្ញុំឡើយ
កំហុសមួយនេះខ្ញុំនឹងចងចាំអស់មួយជីវិត មិនឲ្យមានលើកក្រោយ និងសង្ឃឹមថាបងប្អូនជនរួមជាតិរបស់ខ្ញុំអត់អោនឲ្យមនុស្សគ្មានការអប់រំដូចខ្ញុំបាទ។

ចំណែកមហាជនបាន លើកឡើងថា ពាក់ព័ន្ធកាយវិការថតរូបបែបនេះ ហាក់បីដូចជាលេងសើចជ្រុលពេក ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសដល់កម្ពុជានៅពេលបង្ហោះចេញនៅលើបណ្ដាញសង្គម ខណៈទីតាំងនោះ គឺជាទីកន្លែងទេសចរណ៍ដែលមានភ្ញៀវជាតិ និងអន្តរជាតិជាច្រើនមកកម្សាន្ត។

ជាមួយនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត បានលើកឡើងថា មុខមាត់ស្អាតបាទ តែគ្មានសីលធម៏ក្នុងខ្លួនលោកឯងគិតថាការថតបែបនេះជាការត្រឹមត្រូវដែរឬទេ ! នេះជាទង្វើរគ្មានសីលធម៏នឹងជាគំរូអាក្រក់ ហើយគឺនេះជាការម៉ាក់ងាយមកលើការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្កខ្ញុំ សូមលោកលប់រូបនេះចេញជាបន្ទាន់ ។

គួររម្លឹកផងដែរថា នៅមួយរយៈចុងក្រោយនេះ រូបសំណាកសេះសមុទ្ទបាញ់ទឹកកំពុងក្លាយជាទីតាំងទេសចរណ៍ដ៏ទាក់ទាញមួយនៅប្រទេសកម្ពុជា ពិសេសអំឡុងពេលសង្ក្រាន្តឆ្លងឆ្នាំថ្មីៗនេះតែម្ដង ជាមួយសមិទ្ធផលថ្មីសន្លាងពុំធ្លាប់មាននាពេលកន្លងមក រហូតឆ្នាំថ្មីនេះ ខេត្តកំពតដណ្តើមបានតំណែងTop5នៃខេត្តដែលមានសក្តានុពលមានអ្នកទេសចរទៅលេងកម្សាន្តច្រើនជាងគេទាំង២៥ខេត្ត-ក្រុងផងដែរ៕