អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យប្រុសស្រី១១នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន និងលួច

26

សង្ស័យ​ប្រុស​ស្រី ១១​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ និង​ករណី​លួច ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះបង្ក្រាប និង ឃាត់ខ្លួន​បាន ជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​១៩-២០ ខែ​មេសា ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​១៣ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក និង ភូមិ​៧ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។ វត្ថុតាង​ចាប់​យក​រួមមាន​៖ ម្សៅ​ក្រាម​ស​ថ្លា​សរុប​ចំនួន ០៨​កញ្ចប់​, ជញ្ជីង​ថ្លឹង​០១​គ្រឿង​, ថង់​សម្រាប់​ច្រក​០១​កញ្ចប់​, ដប​សម្រាប់​សេព​គ្រឿងញៀន​០១, សោ​សម្រាប់​កាច់​ក​ម៉ូតូ​០១​ឈុត រួម​នឹង​សម្ភារ​មួយចំនួនទៀត​។​

ជនសង្ស័យ​ទាំង​១១​នាក់​មាន​ឈ្មោះ ៖ ១/​ឈ្មោះ កែវ ល័​ក្ខ ភេទ​ស្រី អាយុ​២៩​ឆ្នាំ​, ២/​ឈ្មោះ យឹម ស្រី​នី ភេទ​ស្រី អាយុ​២០​ឆ្នាំ​, ៣/​ឈ្មោះ នួន រ៉ាវី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​, ៤/​ឈ្មោះ សុខ ដា ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ៥/​ឈ្មោះ ហៃ បញ្ញា ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ​, ៦/​ឈ្មោះ នាង និត ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​, ៧/​ឈ្មោះ វ៉ែន ស្រី​ស្រស់ ភេទ​ស្រី អាយុ​២៩​ឆ្នាំ​, ៨/​ឈ្មោះ នួន ស្រី​នី​ត ភេទ​ស្រី អាយុ​២៦​ឆ្នាំ​, ៩/​ឈ្មោះ ឃីម ណារ៉ូ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​, ១០/​ឈ្មោះ ចិន្ដា រ៉ា​នុត ភេទ​ប្រុស អាយុ​២០​ឆ្នាំ​, ១១/​ឈ្មោះ ធី រិទ្ធ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១១​នាក់​ខាងលើ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕