ឯកឧត្តម ឈឿន សុចិត្ត អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយយុវជនសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកកៀនស្វាយ !!!

10

(ខេត្តកណ្ដាល)÷ នៅព្រឹកថ្ងៃសៅរ៍ ៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ឈឿន សុចិត្ត  អនុប្រធានគណៈអចិន្ត្រៃយ៍នៃក្រុមការងារយុវជនគណបក្សខេត្ត អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយយុវជនសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកកៀនស្វាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកៀនស្វាយ។