បង្ក្រាបគ្រឿងញៀន ដកហូតកាំភ្លើង បាន ៥ ដើម !!

27

ជនសង្ស័យ ៣នាក់ ត្រូវប៉ូលិស ឃាត់ខ្លួន និងដកហូត បានគ្រឿងញៀន មួយចំនួន ព្រមទាំងអាវុធ ៥ដើម បន្ទាប់ពីសមត្ថកិច្ច បានហ៊ុំព័ទ្ធ អស់ពេលមួយយប់ នៅវេលាម៉ោង ៨និង០០ នាទី ព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខ្ទមចម្ការ មួយកន្លែង ស្ថិតក្នុង ភូមិសាមុត្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

ជនសង្ស័យចំនួន ៣នាក់ ក្នុងនោះ មានមេក្លោងម្នាក់ ជាមុខសញ្ញាជួញដូរចែកចាយ និងប្រើប្រាស់ ដែលកម្លាំងជំនាញ តាមដាន ២ឆ្នាំ មកហើយ។ ១-ឈ្មោះ ពុក ខាំលេន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិទំពួន មុខរបរកម្មករ ។ ២-ឈ្មោះ សារ៉ាត សុខ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ។ ៣-ឈ្មោះ ឃួន ឃឹម ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិទំពួន មុខរបរធ្វើចម្ការ។ អ្នកទាំង៣ មានទីលំនៅ បច្ចុប្បន្ន ភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។