បុរសជនជាតិចិនបើករថយន្តបុ..កឡំប្រឺតារុញទៅបុកបង្គោលភ្លើងបណ្ដាលឱ្យបុរសម្នាក់របួ..សធ្ងន់

33

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តយ៉ាងលឿនហើយរេចង្កូតជ្រុលទៅបុកឡំប្រឺតាមួយគ្រឿងយ៉ាងពេញទំហឹងរុញផ្ទប់ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់១ដើម បណ្ដាលឱ្យអ្នកបើកឡំប្រឺតារងរបួ..សធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។

ហេតុការណ៍គ្រោះ..ថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើកឡំប្រឺតាពណ៌សពាក់ស្លាកលេខព្រៃវែង 1M-9900តាមបណ្តោយផ្លូវជាតិលេខ១ក្នុងទិសដៅពីលិចទៅកើត ពេលបើកមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសជនជាតិចិនម្នាក់ទំនងជាស្រវឹងស្រាខ្លាំងបានបើករថយន្តម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-9110 ក្នុងទិសដៅបញ្រ្ចាសគ្នាពីកើតទៅលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតឆ្លងចូលទៅគន្លងផ្លូវម្ខាងទៀតជ្រុលទៅបុកឡំប្រឺតាពេញទំហឹង ប៉ើងទៅបុកផ្ទប់នឹងបង្គោលភ្លើងបាក់អស់១ដើម បណ្តាលឱ្យម្ចាស់ឡំប្រឺតារងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះភ្លាមៗ ចំណែកអ្នកបើករថយន្តបង្កហេតុបានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកស្ទូចយករថយន្តបង្ក និងឡំប្រឺតាយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕