De Bruyne ទះមួយជើងពីលើដំបូលទូកលឿនដូចកាំជ្រួច ជួយឱ្យ Man City បំបាក់ Chelsea ១-០

8

ជាការពិតណាស់ Man City កាន់តែមានភាគរយខ្ពស់ឡើងក្នុងការការពារតំណែងជើងឯករបស់ខ្លួននៅក្នុងរដូវកាលនេះ ក្រោយយប់មិញពួកគេទទួលបាន ៣ ពិន្ទុយ៉ាងសំខាន់ពីក្រុម Chelsea

គួរបញ្ជាក់ថា ពេលនេះ Man City កំពុងឈរនៅលើកំពូលតារាងនៃក្របខណ្ឌ Premier League, ក្រោយឆ្លងកាត់ ២២ ប្រកួត ពួកគេឈ្នះ ១៨ ស្មើ ២ និង ចាញ់ ២ មាន ៥៦ ពិន្ទុ, ចំណែកឯ Chelsea វិញកំពុងឈរនៅលេខរៀងទី ២ ដោយឆ្លងកាត់ ២២ ប្រកួតដូចគ្នាពួកគេឈ្នះ ១២ ស្មើ ៧ និងចាញ់ ៣ មាន ៤៣ ពិន្ទុក្នុងដៃ៕