មនុស្សចំនួន២នាក់ត្រូវបានស្លា…ប់ភ្លាមៗក្នុងហេតុការបាក់ដីនៅក្នុងរូងទី៣ របស់ក្រុមហ៊ុនវ៉ារីអគ្គិសនីតាទៃលើ!!!

2

ខេត្តកោះកុង៖នៅ​ថ្ងៃ​ទី​១០​ ខែ​សីហា​ ឆ្នាំ​២០២២វេលា​ម៉ោង​០៤,៣០នាទី​ រសៀលមានករណីបាក់ដីនៅក្នុងរូងទី៣​ របស់ក្រុមហ៊ុន​វ៉ារី​អគ្គិសនី​តាទៃលេី​ នៅ​ចំណុចស្ទឹងកែប​ ស្ថិតនៅ​ឃុំតាទៃលើ​ ស្រុកថ្មបាំង​ បណ្តាលអោយស្លាប់មនុស្សចំនួន​ ០២​ នាក់​ ប្រុស​ រងរបួសធ្ងន់ចំនួន​ ០១នាក់ប្រុស​ និងរងរបួសស្រាល​ ០១​ នាក់ប្រុស​​ មានដូចខាងក្រោម​ ៖

១.ឈ្មោះ​ នី​ វណ្ណៈ​ ភេទប្រុស​ អាយុ​ ៣៤ឆ្នាំ​ មានទីលំនៅ​ភូមិ​មេចាន់​ ឃុំថ្មី​ ស្រុកកំពត​ ខេត្ត​កំពត​ (ស្លាប់​)​

២.ឈ្មោះ​ អ៊ុត​ ចាន់​ ភេទប្រុស​ អាយុ​ ៣១ឆ្នាំ​ មានទីលំនៅ​ភូមិ​ក្តាត់​ ឃុំមេទឹក​ ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់​ (ស្លាប់​)

៣.ឈ្មោះ​ ចេន​ ណាក់​ ភេទប្រុស​ អាយុ​ ៣៣ឆ្នាំ​ មានទីលំនៅ​ភូមិ​ប៉ោឡោ​ ឃុំមេទឹក​ ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់​ (របួសធ្ងន់)

៤.ឈ្មោះ​ បៀន​ អាយ​ ភេទប្រុស​ អាយុ​៣១ឆ្នាំ​ មានទីលំនៅ​ភូមិ​កណ្តាល​ ឃុំពាមរូង​ ស្រុក​ស្វាយ​អន្ទរ​ ខេត្ត​ព្រៃវែង​ (របួសស្រាល)​ ។

ចំពោះ​ជនរងគ្រោះ​បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង​ និងសាកសពបានតម្កល់ទុកនៅវត្តថ្មបាំង​ រង់ចាំសាច់ញាត្តិមកទទួលយក​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ។