អ្នកបេីកបរ​រថយន្ត​៥នាក់មានផ្ទុកសារធាតុញៀនត្រូវបានសមត្ថកិច្ចនគរបាលឃាត់ដកហូតប័ណ្ណបេីកបរនិងអោយតំណាងក្រុមហ៊ុនរកអ្នកថ្មីមកបេីកជំនួសនិងត្រូវបញ្ជូនអ្នកទាំង៥ទៅរកសេវាព្យាបាលនិងបន្សាបគ្រឿងញៀន…,

69

កិច្ចប្រតិបត្ដិការអនុវត្តការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងខេត្តកំពង់ស្ពឺបានបន្ដចុះត្រួតពិនិត្យរួមជាមួយផ្នែកប្រឆាំងគ្រឿងញៀនសំដៅកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងតែកេីនឡេីងនិងបង្កេីនប្រសិទ្ធភាពនៃវប្បធម៌ការបេីកបរដោយការប្រកាន់ភ្ជាប់នូវសីលធម៌និងការគោរពច្បាប់។

 

ជាលទ្ធផលនៃការត្រួតពិនិត្យកំលាំងនគរបាលបានរកឃេីញអ្នកបេីកបររថយន្តធន់ធ្ងន់ចំនួន០៥នាក់ក្នុងចំណោមអ្នកបេីកបររថយន្ត៣០នាក់មានផ្ទុកសារធាតុញៀនវិធានកាបន្ដសមត្ថកិច្ចបានធ្វេីការដកហូប័ណ្ណបើកបរនិងប្រគល់រថយន្ដអោយទៅក្រុមហ៊ុដោយត្រូវរកអ្នកបេីកបរថ្មីគ្មានសារធាតុញៀននិងបញ្ជូនមនុស្សទាំង០៥នាក់ទៅកន្លែងបន្សាបគ្រឿងញៀននិងព្យាបាល។

ជាការសំណូមពរសូមម្ចាស់រថយន្ដជាថៅកែនិងអ្នកបេីកបរផ្សេងទៀតសូមមេត្ដាចូលរួមសហការជាមួយសមត្ថកិច្ចជំនាញដេីម្បីសហការពិនិត្យនិងបញ្ឍប់ការអនុញ្ញតិអោយបុគ្គលជាអ្នកបេីកបរមានឱកាសលទ្ធភាពប្រេីប្រាស់សារធាតុញៀនក្នុងការបេីកបរ​(ចេះតាមដាននិងពិនិត្យតេស្ដ)​ កត្ដាអ្នកបេីកបរឆ្វេសប្រហែសបណ្ដាលអោយបង្កជាគ្រោះថ្នាក់ចរារណ៍រួមជាមួយកត្ដាផ្សេងៗទៀត​ (ការបេីកបរលេីល្បឿនមិនគោរពសិទ្ធិ  វ៉ាស្ដាំបេីកជែងនិងមានជាតិស្រវឹង)

បច្ចុប្បន្នសមត្ថកិច្ចនគរបាលចរាចរណ៍នៅទូទាំងខេត្ដកំពង់ស្ពឺនិងបន្ដអនុវត្ដរឹតបន្ដឹងការត្រួតពិនិត្យច្បាប់ចរាចរណ៍និងពិនិត្យសារធាតុញៀនលេីអ្នកបេីកបរបន្ដទៀតស្របតាមគោលការណ៍ណែនាំនិងវិធានការច្បាប់