ពិតជាខ្លាំងមែន មេឈ្មួញជើងខ្លាំង ឈ្មោះ អាប្រុស ប្រចាំស្រុកថាឡាបរិវ៉ាត់ ហ៊ានបញ្ជាកូនចៅ អោយបើកគោយន្តដឹកឈើបំបុកអ្នកសារព័ត៌មាន ៦រូប..!!!

13

ខេត្តស្ទឹងត្រែង ៖ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ក្រុមសារព័ត៌មាន៦រូប បានធ្វើដំណើរពីខេត្តរតនគីរី លុះមកដល់ខេត្តស្ទឹងត្រែង នៅចំណុចភូមិថ្លា ឃុំថ្លា ស្រុកថាឡាបរិវ៉ាត់ បានប្រទះឃើញគោយន្តកន្ត្រៃមួយគ្រឿកំពុងដឹកឈើស្រស់ជ្រៀកស្រាប់ ជិត៣គូប ដឹកលើដងផ្លូវជាតិលេខ៦៤ ហើយក៏បានសួរនាំទៅតៃកុងមួយភ្លេត ថាការដឹកដឹកជូញឈើជ្រៀកស្រស់នេះ មានច្បាប់អនុញ្ញាតិពីខាងមន្ត្រីជំនាញពាក់ព័ន្ធប្រចាំភូមិស្រុកខាងលើដែលរឺទេ.? ស្រាប់តែមានបុគ្គលម្នាក់ បើករថយន្តម៉ាកប៉ាឡែន ពណ៌ទឹកប្រាក់ ស្លាកលេខ (ភ្នំពេញ 2Y-3841) ចុចទំលាក់កញ្ចក់រថយន្តហើយស្រែកខ្លាំងៗថាពួកហែងបើកបុកវាទៅ រួចក៏បត់រថយន្តបើកទៅ តែក្រុមសារព័ត៌មានយើងជាច្រើនអង្គភាពមិនតក់ស្លុតឡើយ បានព្យាយាមតាមប្រម៉ាញ់ថតយករូបភាព ទៅដល់មុខផ្ទះមួយកន្លែង ស្រាប់តែឃើញក្រុមអ្នកបើក គោយន្តកន្ត្រៃនោះ កំពុងទំលាក់ឈើ តាមបញ្ជាពីបុគ្គលម្នាក់នោះ ទាំងសភាពភ័យស្លន់ស្លោ ប្រហែលជាខ្លាច សារព័ត៌មានរាយការណ៍ទៅជំនាញហើយមើលទៅ ទើបបានជាប្រញាប់ប្រញាល់ទំលាក់ឈើទាំងនោះចុះបែបនេះ។

ខណៈនោះដែរ បុគ្គលម្នាក់នោះ ឃើញក្រុមសារព័ត៌មាន កំពុងថតផ្តិតយករូបភាពជាក់ស្តែង បែជាបោះសម្ដីគំរាម មកលើសារព័ត៌មាន ទាំងកំរោល ជាបន្តបន្ទាប់ និងចង់វ៉ៃអ្នកសារព័ត៌មាន មួយស្បែកជើងថែមទៀតផង សូមស្តាប់សម្តីពីបុគ្គលម្នាក់នេះ ដែលក្រុមអង្គភាពយើងខ្ញុំថតជាវីដេអូរ បានហើយក៏មិនអាចទទួលពាក្យសម្តីពាលបែបនេះបានដែរ។

បើយោងប្រភពពីប្រជាពលរដ្ឋដែលរស់នៅភូមិឃុំខាងលើបានអោយក្រុសារព័ត៌មានដឹងដែរថា៖ មេឈ្មួញជើងខ្លាំងរូបនេះឈ្មោះ អាប្រុស គឺវាមាន អតចរឹក ក្អេងក្អាង គ្រអឺត គ្រទម ឈ្លើយខ្លាំងណាស់ ប្រចាំស្រុកថាឡាបរិវ៉ាត់នេះ និង លឺថាម្នាក់នេះក៏ជាសមត្ថកិច្ចមួយរូបដែរ តែមិនដឹងនៅអង្គភាពណាអោយប្រាកដនោះទេ! គឺឃើញ អាប្រុស នេះ បើកតែឡាន រត់ការ និងចាំកាងអោយគោយន្តដឹកឈើ នៅលើដងផ្លូវជាតិលេខ ៦៤ សឹងជារៀងរាល់ថ្ងៃយប់បានយ៉ាងរលូន មិនដឹងថា អាប្រុស នេះ អាងខ្សែខ្នងបង្អែកធំប៉ុណ្ណាទេ..? សូមបីតែអ្នករកស៊ីដឹកឈើលក់ដូចគ្នាក៏ខ្លាចម្នាក់នេះដែរ។

ជុំវិញនៃការស្រែក ប្រមាថ និងចោទប្រកាន់មកលើក្រុមសារព័ត៌មាន៦រូបខាងលើ ក្រុមសារព័ត៌មាន សូមស្នើសុំទៅដល់ ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តមស្នងការខេត្ត និង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមនិងមន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើ រុក្ខាប្រម៉ាញ់និងនេសាទខេត្ត សូមចាត់វិធានការ ទៅលើមេឈ្មួញឈ្មោះ អាប្រុស ម្នាក់នេះផងទាន ៕