បញ្ជួនប្តីប្រពន្ធវ័យចំណាស់មួយគូថ្លើមធំហ៊ានក្លែងលិខិតថ្នាក់ដឹកនាំ រំលោ ភយកដីរាប់រយហិតតាទៅពន្ទនាគារបានសម្រេចហើយ

7

ភ្នំពេញ៖ជនសង្ស័យ២នាក់ប្តីប្រពន្ធត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ក្រសួងមហាផ្ទៃសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពតឃាត់ខ្លួនកាលពីថ្មីៗកន្លងមកនេះពាក់ព័ន្ធករណីក្លែងហត្ថលេខារបស់សម្តេចតេជោហ៊ុនសែននិងសម្ដេចក្រឡាហោមសខេងដើម្បីដើម្បីអោយមន្ត្រីជំនាញពាក់ព័ន្ធកាត់ដីរាប់រយហិកតានៅខេត្តកំពតអោយពួកគេ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមានពីរនាក់ប្តីប្រពន្ធដែលត្រូវបានឃាត់ខ្លួនប្តីឈ្មោះស៊ូវណ្ណារីអាយុ៦៩ឆ្នាំជាមន្ត្រីយោធាមានស្រុកកំណើតនៅភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្តាលប្រពន្ធឈ្មោះមុតសុខគីមអាយុ៥៩ឆ្នាំជាកសិករមានស្រុកកំណើតនៅភូមិស្មាច់ដែងឃុំរាមស្រុកព្រៃនប់ខេត្តព្រះស៊ីហនុ។

យោងតាមប្រភពពីស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថាមានបុរសស្ត្រី២នាក់ប្ដីប្រពន្ធបានត្រូវបានតុលាការកំពូលចេញដីកាបង្គាប់ឲ្យចាប់ខ្លួនតាមដីការលេខ០២ដចមអកពីបទប្រើប្រាស់លិខិតក្លែងជាសាធារណៈនិងប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ប្រព្រឹត្តនៅភូមិព្រៃពាយភូមិត្រពាំងភ្លាំងស្រុកឈូកកាលពីអំឡុងឆ្នាំ២០១៨រហូតមកដល់បច្ចុប្បន្នតាមមាត្រា៦២៩មាត្រា៦៣០និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ។

បន្ទាប់ពីមានដីកាបង្គាប់ពីសាលាឧទ្ធរណ៍ព្រះសីហនុនិងដីកាបង្គាប់ឲ្យចាប់ឃុំខ្លួនរបស់អគ្គព្រះរាជអាជ្ញាអមតុលាការកំពូលកម្លាំងស្នងការដ្ឋាននគរបាលខេត្តសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ដឹកនាំដោយលោកសិតវណ្ណ:ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានចុះស្រាវជ្រាវនិងចាប់ឃាត់ខ្លួនទាំង២នាក់ប្តីប្រពន្ធកាលពីរសៀលថ្ងៃទី១ខែកក្កដាឆ្នាំ២០២២នៅផ្លូវលេខ៣៧១សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យរាជធានីភ្នំពេញ។

បច្ចប្បន្នជនសង្ស័យទាំង២នាក់ប្តីប្រពន្ធត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តចេញដីការឃុំខ្លួនបណ្ណោះអាសន្ន។