អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះផ្ទះអស់ចំនួន ២ខ្នងទាំងស្រុង នៅខណ្ឌច្បារអំពៅ

2

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៤​ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៧:០០ មានករណីអគ្គិភ័យបានឆាបឆេះ មួយកន្លែង ដែលស្ថិតនៅផ្ទះលេខ៤៩៥​ ផ្លូវ៣៦៩ ភូមិដេីមចាន់​ សង្កាត់ច្បារអំពៅទី២​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ហេតុការណ៍អគ្គិភ័យឆាបឆេះនេះបានដឹងថាម្ចាស់ផ្ទះឈ្មោះ ថោង សុផល ភេទប្រុស អាយុ៤៩ឆ្នាំ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះផ្ទះអស់ចំនួន​ ២ខ្នងទាំងស្រុង និង​ ១ខ្នងឆេះខ្លោចទៀត តែសំណាងយកសម្ភារៈចេញទាល់។ រីឯទីតាំងខាងលើ ជាប្រភេទសំណង់ ឈេីប្រកស័ង្កសី ដែលមានទំហំ (៤ម៉ែត្រ x ៦ម៉ែត្រ)។

 

ហេតុការនេះត្រូវបានពន្លត់បានទាំងស្រុង នៅវេលាម៉ោង ៨និង១០នាទីថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ៥គ្រឿង ប្រើប្រាស់ទឹកអស់​ ៤ឡាន​ ស្មេីរនឹង​ ១៦ម៉ែត្រគូប​ និងរថយន្តជំនួយមកពីក្រសួងមហាផ្ទៃចំនួន​ ២គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ២ឡាន​ ស្មេីរនឹង​ ១២ម៉ែត្រគូប,​ រថយន្តសាលាខណ្ឌច្បារអំពៅ​ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ១ឡាន​ ស្មេីរនឹង​ ៤ម៉ែត្រគូប​,​ រថយន្តក្រុមហ៊ុន​ OCIC ទីក្រុងកោះពេជ្រ​ ចំនួន​ ៣គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ៣ឡាន​ ស្មេីរនឹង​ ១២ម៉ែត្រគូប​,​ រថយន្តបុរី​ ប៉េង​ ហួត​ បឹងស្នោ​ ចំនួន​ ៣គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ៣ឡាន​ ស្មេីរនឹង​ ១២ម៉ែត្រគូប