ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនអ្នកលេង Tik Tok ឈ្មោះ អ៊ូខុង ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទញុះញង់

4

ភ្នំពេញ ៖ លោកស្រី អ៊ុក រ៉េតគន្ធា អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រមស៊ើបសួរ កាលពីល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួនអ្នកលេងបណ្តាញសង្គម Tik Tok ម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម.ដោយរង់ចាំការសវនាការជំនុំជម្រះទោសលើអង្គសេចក្តី ។

អ្នកលេងបណ្តាញ Tik Tok ឈ្មោះ ហ៊ៅ អ៊ូខុង ភេទ ប្រុស អាយុ២៤ ឆ្នាំ រស់នៅភូមិជើងអង ឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ (ជាសមាជិកគណបក្សភ្លើងទៀន) ។

សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ កម្លាំងស  មត្ថកិច្ច​នគរបាលនាយកដ្ឋានស៊ើបការខាងក្រៅ និង បច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋានគរបាលជាតិ បានអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួន(ស្មើនិងចាប់ខ្លួន)របស់លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទៅលើបុគ្គលឈ្មោះ អ៊ូខុង ដែល​បាន​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​នៅ​លើ​បណ្តាញ​សង្គម Tik Tok ថា មាន​អ្នក​ស្លាប់ ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ខេត្តកោះកុង ។

 

ការចាប់ខ្លួនអ្នកលេងបណ្តាញសង្គម Tik Tok ម្នាក់នោះ ត្រូវបានសម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ចេញពី​ខេត្តបន្ទាយមានជ័យ ក្នុង​ពិធី​ទិវា​មច្ឆជាតិ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១ ខែកក្កដា ឆ្នាំ​២០២២​ ស្តីពី​ការ​ចាប់ខ្លួន​បុរស​ម្នាក់ដែល​ប្រើប្រាស់ TikTok ឈ្មោះ​ថា «​ហ៊ៅ អ៊ូ​ខុ​ង​»នោះថា បានផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ មាន​ករណី​ស្លាប់​ដោយ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ខេត្តកោះកុង ។