ថ្ងៃនេះករណីឆ្លងកូវីដ-១៩ មានអ្នកឆ្លង០៣នាក់ ,ខណៈគ្មានអ្នកជាសះស្បើយ និងគ្មានអ្នកជំងឺស្លាប់

2

ភ្នំពេញ ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃសុក្រទី​០១​ ខែកក្កដា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានករណី​ឆ្លងចំនួន​០៣នាក់​ ខណៈ​គ្មានឣ្នកជាសះស្បើយ​​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។

សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី៣០ ខែមិថុនា​​​​​​​​​ ឆ្នាំ​២០២២​ មានអ្នកឆ្លងចំនួន០៣នាក់ និងគ្មានអ្នកជាសះស្បើយ​ ​និងអ្នកជំងឺស្លាប់​ គ្មាន​៖

– ករណីឆ្លង​សហគមន៍​ ០៣នាក់ឆ្លង

– អ្នកដំណើរពីបរទេស គ្មាន(អូមីក្រុង)

គិតត្រឹមព្រឹក ថ្ងៃទី០១ ខែកក្កដា​ ឆ្នាំ២០២២

– អ្នកឆ្លងសរុប 136,282 នាក់

– អ្នកជាសះស្បើយ 133,206 នាក់

– អ្នកស្លាប់ 3,056 នាក់។