លោកជំទាវ ពុំ ចន្ទីនីអគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាឆ្លុះបញ្ជាំងសកម្មភាពការងារយុវជន អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា និងសុវត្ថិភាពចរាចរណ៍ ឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២

13

កក្រក ៖ នាព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២២ លោកជំទាវ ពុំ ចន្ទីនីអគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ  បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាឆ្លុះបញ្ជាំងសកម្មភាពការងារយុវជន អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា  និងសុវត្ថិភាពចរាចរណ៍ ឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ ដែលមានការចូលរួមពីសាខាកាកបាទក្រហមកម្ពុជា ២៥រាជធានីខេត្ត សរុបចំនួន ៩៣នាក់។ ពិធីនេះធ្វើលើកនៅសាលប្រជុំសាលាខេត្តព្រះសីហនុ។

សិក្ខាសាលានេះ លើកឡើងពីចំណុចសំខាន់ៗរួមមាន៖

–  បង្ហាញ និងឆ្លុះបញ្ជាំងពីសមិទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយនៃសកម្មភាពការងារយុវជន អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា និងសុវត្ថិភាពចរាចរណ៍ នៃសាខាកាកបាទក្រហមកម្ពុជា ២៥ រាជធានី ខេត្ត ឆ្នាំ២០២១

–  កសាងបណ្តាញសុវត្ថិភាពចរាចរណ៍ និងកសាងភាពធន់របស់សាខាក្នុងការអនុវត្តសកម្មភាពការងារយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា និងសុវត្ថិភាពចរាចរណ៍ ប្រកបដោយបរិយាបន្ន ដើម្បីបង្ការជីវិតប្រជាពលរដ្ឋពីការស្លាប់ របួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍

– ទិសដៅការងារអភិវឌ្ឍន៍យុវជន អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា និងសុវត្ថិភាពចរាចរណ៍ ក្នុងផែនការអប្បបរមារបស់សាខា កាកបាទក្រហមកម្ពុជា ២៥ រាជធានីខេត្ត។

–  ទិសដៅការងារអភិវឌ្ឍយុវជន និងអ្នកស្ម័គ្រចិត្ត កក្រក ក្នុងបរិបទនៃជំងឺកូវីដ-១៩ ឆ្នាំ២០២២ និង

–  ពិភាក្សា និងការតម្រង់ទិសការកសាងផែនអភិវឌ្ឍន៍ ៥ឆ្នាំ (២០២១-២០២៥) ក្នុងដំណាក់កាលទី១ នៃការអនុវត្តយុទ្ធសាស្ដ្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា។