ឃា ត់ ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ក្រោយឆក់កាបូបពីជនរងគ្រោះបានសម្រេច

2

ភ្នំពេញ ​៖​ ជនសង្ស័យចំនួន៣នាក់ជិះម៉ូតូចំនួន៣គ្រឿងបានធ្វេីសកម្មភាពឆក់យកកាបូបស្ពាយពីប្តីប្រពន្ធមួយគូជិះម៉ូតូឌុបគ្នាតាមដងផ្លូវបានសម្រេចហេីយព្យាយាមគេចខ្លួនត្រូវជនរងគ្រោះនិងប្រជាពលរដ្ឋដេញឃាត់ខ្លួនបានម្នាក់ចំណែកបក្ខពួក២នាក់ទៀតយកកាបូបជិះម៉ូតូគេចខ្លួនបាត់។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃទី២១​ខែមិថុនា​ ឆ្នាំ២០២២​ នៅលេីដងមហាវិថីឈ្នះ=ឈ្នះ​ ក្នុងភូមិចាក់ជ្រូក​ សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​ ។

ជនសង្ស័យឈ្មោះ ម៉ា​ រ៉ានុ​ត​  ភេទប្រុសអាយុ១៩​ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅសង្កាត់គោកឃ្លាង​ ខណ្ឌសែនសុខ។

ជនរងគ្រោះឈ្មោះ​ ចក់​ ចន្តា​ ភេទស្រី​ អាយុ៣១​ឆ្នាំ ស្នាក់នៅភូមិជង្រុក​ សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​។

ទ្រព្យសម្បត្តិ​ដែលបាត់បង់មាន​ លុយខ្មែរ៣០ម៉ឺនរៀល​ ទូរស័ព្ទមួយគ្រឿង។

តាមសម្តីជនរងគ្រោះបានឱ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់ពីរនាក់ប្តីបានជិះម៉ូតូឌុបគ្នា​ធ្វេីដំណេីរតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះ​ ក្នុងទិសដៅពីជេីងទៅត្បូង​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូចំនួន៣គ្រឿងមកពីក្រោយ​ ហើយបន្ទាប់មកអ្នកជិះម៉ូតូខាងមុខក៏ធ្វេីសកម្មភាពឆក់យកកាបូបពីរូបគាត់បានសម្រេចហេីយគេចខ្លួនបាត់​ ភ្លាមនោះរូបគាត់បានស្រែកថាចោរៗហើយដេញតាមពីក្រោយ។

បន្ទាប់មកជនសង្ស័យម្នាក់ដែលជិះម៉ូតូម៉ាកឃ្លីក​  ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1JG-3667 តាមក្រោយក៏លូកកាច់សោម៉ូតូគាត់ពន្លត់ហេីយព្យាយាមគេចខ្លួនតែត្រូវប្រជាពលរដ្ឋដេញតាមពីក្រោយ​ ជនសង្ស័យភ័យពេកក៏ជិះម៉ូតូទៅបុករថយន្តគេពីក្រោយដួលទេីបពលរដ្ឋឃាត់បានភ្លាមៗ។

ក្រោយកេីតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនិងចាត់ការតាមនីតិវិធី៕