ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃា ត់ ខ្លួនតាមដីការបស់តុលាការ ពាក់ព័ន្ធករណី រំ លោភ លើទំនុកចិត្ត

5

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅបានឃាត់ខ្លួនជនល្មើសម្នាក់ នៅវេលាម៉ោង១១និង០០នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៣៨០ ដ.ច.ន ចុះថ្ងៃទី ១៧-០៥-២០១៩ ចេញដោយលោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ ៖ រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨។

សមត្ថកិច្ចបានឱ្យដឹងថា ជនល្មើសមានឈ្មោះ វិញ ស៊ុនហួរ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

វត្ថុតាងដកហូត ៖ អាវុធកែច្នៃ០១ដើម បាញ់គ្រាប់កង់ ហើយលទ្ធផលធ្វើតេស្តទឹកនោមរបស់ជនសង្ស័យ ៖ អវិជ្ជមាន (គ្មានសារធាតុញៀន)។

បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមច្បាប់ ៕