ករណីបែកក្បាលហូរ ឈា ម កក្លាក់បែបនេះ តើប៉ូលីសវាយនគរបាល ឬនគរបាល វា យ ប៉ូលីសនៅច្រកទ្វារអន្តរជាតិដូង..?

2

បាត់ដំបង៖ ហិង្សាមួយបានកើតឡើងរវាងប៉ូលីសច្រកទ្វារអន្តរជាតិដូង២នាក់ បើកឆាកប្រយុទ្ធគ្នាបណ្តាលឲ្យមន្ត្រីនគរបាលម្នាក់បែកក្បាលហូរឈាមកក្លាក់ជោគអាវ ព្រោះតែជម្លោះពាក្យសំដីក្នុងពេលបំពេញការងារនៅច្រកទ្វារអន្តរជាតិដូងក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។

បើយោងតាមពាក្យបណ្តឹងចុះថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២២ របស់លោកវរ:សេនីយ៍ត្រី ហែម វិបូឡា អធិការរងនៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានដាក់ពាក្យបណ្តឹងប្តឹងលោក វរ:សេនីយ៍ទោ ហេង គឹមស៊ាង នាយរងប៉ុស្តិ៍ច្រកទ្វាអន្តរជាតិដូង ពាក់ព័ន្ធទៅនឹងករណីប្រើអំពើហិង្សា នៅព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ ព្រឹក នៅទីតាំងប៉ុស្តិ៍យាមទ្រកទ្វារអន្តរជាតិដូងតែម្តង។

បើតាម លោក វរ:សេនីយ៍ត្រី ហែម វិបូឡា បានឲ្យដឹងថា មុនកើតហេតុថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៨:០០នាទី លោក ហែម វិបូឡា បានយាមនៅច្រកទ្វារអន្តរជាតិដូង លុះដល់ម៉ោង ២០:០០នាទី ឈ្មោះ ហេង គឹមស៊ាង ត្រូវមកប្តូរវេនយាមបន្តពីលោក ដោយឃើញឈ្មោះ ហេង គឹមស៊ាង មិនពាក់ឯកសណ្ឋាន លោក ហែម វិបូឡា ក៏បាននិយាយថា ធ្វើជានគរបាល ប៉ុន្តែមកបំពេញការងារ បែរជាមិនពាក់ឯកសណ្ឋាន។

លោក វរ:សេនីយ៍ត្រី ហែម វិបូឡា បន្តថា លុះព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៦:៣០ នាទី រូបលោកកំពុងយាមនៅច្រកទ្វាអន្តរជាតិដូង ស្រាប់តែឃើញ លោក វរ:សេនីយ៍ទោ ហេង គឹមស៊ាង ដើរសំដៅមករករូបលោក ហើយយកដំបងមកវាយលើរូបលោក បណ្តាលឲ្យបែកក្បាលអស់ ២ថ្នេរ និងចំចង្កាបណ្តាលឲ្យរងរបួសស្រោចឈាមពេញអាវ។

ជាមួយគ្នានោះលោកវរ:សេនីយ៍ត្រី ហែម វិបូឡា សំណូមពរឲ្យមានការចាត់វិធានការលើលោក វរ:សេនីយ៍ទោ ហេង គឹមស៊ាងតាមនីតិវិធីច្បាប់៕