ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភ ម៉ូត១៣គ្រឿង ដល់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ បម្រើការងារអង្គភាព

25

រសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរង​ កងទ័ពជើងគោក មេបញ្ជាការ​ យោធភូមិភាគទី៣ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី​ បានអញ្ជេីញជាអធិបតី​ ក្នុងពិធីប្រគល់ម៉ូតូ​ ចំនួន១៣គ្រឿងដល់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ដើម្បីធ្វើការបែងចែក ក្នុងនោះរួមមាន ទីបញ្ជាការ ចំនួន​ ០៣គ្រឿង បណ្តាស្រុកទាំង៨​ ចំនួន​ ០៨គ្រឿង និង​២វរសេនាតូច ចំនួន​ ០២គ្រឿង។

ឧត្តមសេនីយ៍ឯក យឿង សុខុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក និងការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម មេបញ្ជាការ​កង​ទ័ព​ជើង​គោក និងលោកជំទាវ ដែលតែងតែគិតគូចំពោះ សុខទុក្ខ ការស់នៅ បំពេញភារកិច្ច របស់នាយទាហាន​ នាយទាហានរង​ និងពលទាហានទាំងអស់​។

ឧត្តមសេនីយ៍ទោ​ ម៉ាន់​ ម៉ាច​ មេបញ្ជាការ​ តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ​ ព្រមទាំងនាយទាហាន​ នាយទាហានរង​ ពលទាហានទាំងអស់​ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម មេបញ្ជាការ​កង​ទ័ព​ជើង​គោក និងលោកជំទាវចំពោះការយកចិត្តទុកដាក់គ្រប់បែបយ៉ាងពីសុខទុក្ខ និងជីវភាពរស់នៅរបស់យោធិនគ្រប់រូប ព្រមទាំងបានប្តេជ្ញាចិត្ត ថែរក្សា និងប្រើប្រាស់ដើម្បីបម្រើផលប្រយោជន៍អង្គភាព៕