ម្ដេចក៏គិតខ្លីម្ល៉េះ ស្ត្រីម្នាក់ផឹកថ្នាំពុ ល ធ្វើអត្ត ឃាត បណ្ដាលឲ្យ ស្លា ប់ ព្រោះតែអន់ចិត្តប្ដីទៅជួយធ្វើស្រែបងប្អូនមិនមកមើលខ្លួនកំពុងឈឺ…

3

ខេត្តពោធិ៍សាត់ ៖ មន្ត្រីនគរបាលស្រុកបាកានបានឱ្យដឹងនៅរសៀលថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះថា គាត់បានទទួលព័ត៌មានពីលោកមេភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកានមកថាមានស្រ្តីម្នាក់ផឹកថ្នាំពុលធ្វើអត្តឃាត ហើយពេលសាច់ញាតិបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកបាកាន ដោយសារស្ថានភាពធ្ងន់ធ្ងរពេកក៏បានស្លាប់ទៅ ។

ប្រភពពីមន្រ្តីនគរបាលដដែលបានឱ្យដឹងទៀតថា ករណីស្រ្តីផឹកថ្នាំពុលធ្វើអត្តឃាតខាងលើនេះ គឺនៅចំណុចផ្ទះរបស់ឈ្មោះ ខាត់ សល់ ភេទស្រី អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ប្រភពបញ្ជាក់បន្តទៀតថា ស្រ្តីរងគ្រោះ(ស្លាប់)ឈ្មោះ សឿន សល់ អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូរព្រាល ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ បានមកស្នាក់នៅផ្ទះ(អ៊ំ)កន្លែងកើតហេតុ។

សមត្ថកិច្ចសហការគ្នាចុះពិនិត្យ និងធ្វើការស្រាវជ្រាវរកឃើញថា ជនរងគ្រោះ(សឿន សល់)បានផឹកថ្នាំសម្លាប់សត្វល្អិត ដោយសារតែអន់ចិត្តប្ដីទៅជួយធ្វើស្រែបងប្អូនមិនមកមើលខ្លួនកំពុងឈឺ។

ចំពោះសព សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់និងទទួលជូនសាច់ញាតិ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕