សេចក្ដីប្រកាសជូនដំណឹងស្វែងរកកូនប្រុសឈ្មោះ រស់ វិសុទ្ធ

1

ខ្ញុំបាទឈ្មោះ រស់ វង្សា ភេទប្រុស ត្រូវជាឪពុក មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៨០០J ផ្លូវលិ ក្រុម៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ដែលមានលេខទូរសព្ទ ០១២ ២៥៤៦៥៦

សូមប្រកាសជូនដំណឹងស្ដីពីការបាត់កូនប្រុសម្នាក់ឈ្មោះ រស់ វិសុទ្ធ ភេទប្រុស អាយុ២១ ឆ្នាំ មុខរបបនិស្សិត ស្នាក់នៅផ្ទះលេខ៨០០J ផ្លូវលិ ក្រុម៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦។

អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើ បើសិន ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូន ជាពិសេសអាជ្ញាធរមានសមត្ថកិច្ច បានឃើញកូនប្រុសខ្ញុំបាទ ដែលមានភិនភាគដូចសេចក្ដីជូនដំណឹងខាងលើ សូមមេត្តាជួយឃាតទុក្ខ និងជួយផ្ដល់ដំណឹងមកខ្ញុំបាទតាមរយៈលេខទូរសព្ទ ០១២  ២៥៤ ៦៥៦ផង ដើម្បីខ្ញុំបានយកកូនវិលត្រឡប់មកផ្ទះវិញ និងមេត្តាជួយបើកការស្រាវជ្រាវស៊ើបអង្កេតស្វែងរកកូនប្រុសខ្ញុំដោយក្ដីអនុគ្រោះ។

សូមឯកឧត្តម លោកជំទាវ លោក លោកស្រីទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ/នាងខ្ញុំ៕ សូមអរគុណ