បុរសម្នាក់ល្បួង ក្មេងស្រី ពិការភ្នែក ពិការជើង យកទៅរឹត ក ហើយចាប់ញាត់ចូលក្នុងការ៉ុង បោះចោលចូលក្នុងទឹកស្ទឹង ព្រោះតែខឹងម្តាយក្មេងស្រីរងគ្រោះដើរនិយាយដើមរឿងមួយនេះ

2

ខេត្តកំពង់ធំ ៖  បុរសម្នាក់ទើបតែចេញពី ពន្ធនាគារបានរយ:ពេលតែ៣ថ្ងៃ ខឹងជាមួយនឹងម្តាយក្មេងស្រី និយាយដើមខ្លួន ថា «ជាពូជដើរចាប់រំលោភគេ» ។បាន ល្បួង ក្មេងស្រីដែលជាមនុស្សពិការភ្នែកម្ខាង និងពិការជើង យកទៅរឹតកសម្លាប់ ហើយញាត់ចូលក្នុងការ៉ុង ចងមាត់ការ៉ុងជិត រួចយកទៅបោះចោលចូលក្នុងទឹកស្ទឹង ។

សមត្ថកិច្ចបានឲ្យដឹងថា  សពក្មេងស្រីរងគ្រោះ ឈ្មោះ ស រ ស  ត  អាយុ១៤ឆ្នាំ ជាមនុស្សពិការភ្នែកម្ខាង និងពិការជើង រស់នៅភូមិផ្លុង ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ហើយត្រូវបានសមត្ថកិច្ច និងសាច់ញាតិដើរស្វែងរកអស់រយ:ពេល២យប់៣ថ្ងៃ ទើបរកឃើញនៅព្រឹកថ្ងៃទី២៩ ខែឧសភានេះ នៅចំណុចអន្លង់ក្អាន ស្ថិតនៅក្នុងភូមិចំបក់ជ្រុំ ឃុំប្រាសាទ ស្រុកសន្ទុក។ចំណែកជនសង្ស័យមានឈ្មោះ បួន យ៉ិក ភេទប្រុស អាយុ២៦ឆ្នាំ រសរ់នៅចំណុចស្ពានផ្លុង ស្ថិតក្នុងភូមិផ្លុង ឃុំទីពោ ស្រុកសន្ទុក។ទើបតែចេញពី ពន្ធនាគារបានរយ:ពេលតែ៣ថ្ងៃ ប៉ុណ្ណោះ ជាប់ទោសពីបទ «រំលោភសេពសន្ទវ:»។

សមត្ថកិច្ចបានប្រាប់បន្តថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៧ ខែឧសភា  គេឃោះ ជនសង្ស័យបានធ្វើសកម្មភាព ជិះម៉ូតូឌុបក្មេងស្រីរងគ្រោះចេញពីភូមិ ប៉ុន្តែមិនមានអ្នកណា ចាប់អារម្មណ៏នោះទេ  មួយសន្ទុះក្រោយមកគេឃើញ  ជនសង្ស័យរូបនេះក៏បានជិះម៉ូតូរត់គេចចេញពីកន្លែងកើតហេតុ រួចវិលត្រឡប់ទៅផ្ទះវិញធ្វើដូចជាគ្មានរឿងអីកើតឡើងចឹង  ។

ប្រភពដដែលបន្តទៀតថា លុះដល់រសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២  ក្រុមគ្រួសារបានបាត់ក្មេងស្រី រងគ្រោះសមត្ថកិច្ចក៏ចុះទៅដល់ភូមិកើតហេតុ សាកសួរអ្នកភូមិដឹងថា  មានគេបានឃើញជនសង្ស័យឌុបជនរងគ្រោ-ះចេញពីភូមិនោះ សមត្ថកិច្ចក៏បានស្រាវជ្រាវភ្លាមៗ ហើយក៏បាននាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីសួរនាំ ។ ហើយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ បួន យ៉ិក បានឆ្លើយសារភាពថា «ខ្លួនពិតជាបានឌុបជនរងគ្រោ-ះឈ្មោះ សារីន សុភ័ត្រា យកមករឹតកសម្លាប់ រួចច្រកក្នុងការ៉ុង ពណ៌ស រូបត្រី ចងមាត់ការ៉ុង ហើយបោះចូលក្នុងទឹកស្ទឹងពិតប្រាកដមែន» ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា បុរសជាឃាតករម្នាក់នេះ ទើបតែចេញពីពន្ធនាគារបានរយ:ពេលតែ៣ថ្ងៃប៉ុណ្ណោះ ដោយជាប់ទោសពីបទ «រំលោភសេពសន្ទវ:» ហើយឥឡូវនេះត្រូវចូលពន្ធនាគារវិញម្តងទៀតហើយ ពីបទ «ឃាតកម្មគិតទុកជាមុន» ដោយសារតែជនសង្ស័យខឹងជាមួយនឹងម្តាយក្មេងស្រីគ្រោះដែលបានដើរនិយាយដើមគេថា «ជាពូជដើរចាប់រំលោភគេ» ទើបធ្វើឲ្យគេមានគំនុំ ក៏លួងលោមក្មេងស្រីរងគ្រោះឲ្យឡើងជិះម៉ូតូ លុះដល់ចំណុចកើតហេតុ ក៏ធ្វើសកម្មភាពរឹតក ហើយច្រកនឹងការ៉ុង បោះចូលក្នុងទឹកស្ទឹង ដែលមានចម្ងាយប្រហែលជា១០០ម៉ែត្រពីស្ពាន ដើម្បីបំបាត់ភស្តុតាងតែម្តង។ក្រោយកើតហេតុ និងស្តាប់សម្លើយសារភាពរួច សម្ថកិច្ចជំនាញកំពុងតែចងក្រងសំណុំ ដើម្បីអនុវត្តនីតិវិធីច្បាប់ ចំណែកសាកសពក្មេងស្រីរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនទៅសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕