ឃាត់ខ្លួនពលរដ្ឋខ្មែរ២នាក់និងជនជាតិថៃម្នាក់ពីបទរត់ពន្ធបារីគេចពន្ធឆ្លងដែន

8

ប្រទេសថៃ ៖ ពលរដ្ឋខ្មែរ២នាក់និងជនជាតិថៃម្នាក់ដែលបានរត់ពន្ធបារីឆ្លងដែនត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនកាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ។

សមត្ថកិច្ចតាមបន្ទាត់ព្រំដែនបានប្រាប់ថា អាជ្ញាធរថៃបានប្រទះឃើញ​រថយន្ត​គួរឲ្យសង្ស័យ​ម៉ាក​អុីស៊ុហ៊្សុយ ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ យ៉ថ៨៦១២ នគររាជ​សីមា ស្ថិតក្នុង​ចំណុច​ខៅ​ឡាក់​ឆាង ឃុំ​តា​ប្រា​យ៉ា ស្រុក​តា​ប្រា​យ៉ា ខេត្តស្រះកែវ។

តាមការស៊ើបអង្កេតបានរកឃើញថា ជនជាតិថៃម្នាក់និងខ្មែរ២នាក់កាន់បាវពណ៌ក្រហមដែលមានបារីគេចពន្ធចំនួន ២៤០សុងនៅខាងក្រោយរថយន្តភីកអាប់។

តាមការសាកសួរម្ចាស់រថយន្តបានឱ្យដឹង​ថា  មានគេ​ជួល​ជនជាតិខ្មែររូបនេះឱ្យយក​បារី​នៅ​ព្រំដែនបញ្ជូនទៅ Khao Luk Chang ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ។

ប្រភពបញ្ជាក់ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នុងវត្ថុ​តាង​ទាំងអស់​បញ្ជូន​មក​កាន់​ប៉ុស្តិ៍​នគរបាល​តា​ប្រាយ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់។

ចំពោះហេតុការខាងលើនេះអ្នកសារព័ត៌មានមិនទាន់បានទទួលព័ត៌មានពីមន្ត្រីកុងសុលប្រចាំខេត្តស្រះកែវ(ថៃ)នៅឡើយទេ ព្រោះមិនមានលេខទំនាក់ទំនង៕