កងរាជអាវុ.ធហត្ថបានឃា ត់ខ្លួន មន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ នឹងបុរសម្នាក់ទៀត ត្រូវបាន ពាក់ពន្ធ័ នឹងការឃុបឃិតជាមួយ ឈ្មួញ ធ្វើប័ណ្ណកម្មសិទ្ធិដី(ប្លង់រឹង)កាត់ចេញពីម្ចា.ស់ដីដើម លក់ឲ្យអ្នកដទៃ

249

ខេត្តមណ្ឌលគិរី ៖ បុរស២នាក់ ក្នុងនោះម្នាក់ជា  មន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានត្រូវកម្លាំងអាវុ.ធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ កន្លងទៅ ក្រោយពី មានពាក្យបណ្តឹងពីបទរំលោ.ភលើទំនុកចិត្ត ក្លែងបន្លំឯកសាធារណៈ ប្រើឯកសារសាធារណៈក្លែង និងបទសមគំនិ.ត លួ.ចលក់អចលនវត្ថុអ្នកដទៃមិនមែនជារបស់ខ្លួន ប្រវែង៣០ម៉ែត្រ ដែលមានទីតាំងនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យ  ខណៈម្ចា.ស់ដីពឹងឲ្យរ.ត់ការធ្វើប្លង់រឹង។

សូមរំលឹកថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ជនសង្ស័..យរូបនេះ ត្រូវសមត្ថកិ.ច្ចឃា.ត់ខ្លួន  បន្ទាប់ពីបានសាកសួរដេ.ញដោលអស់រយៈពេលពេញមួយថ្ងៃ ជនសង្ស័..យ ឈ្មោះ យស ចាន់ថា បានឆ្លើយសារភាពពីករណីខាងលើ ដោយមានការត្រូវរ៉ូវគ្នាជាមួយមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តម្នាក់ ទើបគេអាចធ្វើប័ណ្ណកម្មសិទ្ធិដី(ប្លង់រឹង)កាត់ចេញពីម្ចា.ស់ដីដើម លក់ឲ្យអ្នកដទៃអស់ជាច្រើនឆ្នាំកន្លងមក ។ នៅពេលទទួលបានចម្លើយសារភាពរបស់ឈ្មោះ យស ចាន់ថា កម្លាំងសមត្ថកិ.ច្ចបានបន្តនីតិវិធី ដែលនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានហៅឈ្មោះ ចាន់ ផានិត មន្ត្រីនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ទៅសាកសួរនៅបញ្ជាការដ្ឋានអាវុ.ធហត្ថ ដើម្បីស្តាប់ចម្លើយ ។ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បន្ទាប់ពីប្រមូ..លភ័ស្តុតាងនិងសាក្សីបានគ្រប់ជ្រុងជ្រោយហើយ កម្លាំងអាវុ.ធហត្ថខេត្ត ក៏បានបញ្ជូនជនសង្ស័..យទាំង២នាក់ទៅសាលាដំបូងខេត្ត ដើម្បីចា.ត់ការតាមនីតិវិធី ។

តាមចម្លើយរបស់ជនឈ្មោះ យស ចាន់ថា និយាយថា ឈ្មោះ ទេព សាផន បានឲ្យរូបគេលក់ដីឲ្យគាត់មួយកន្លែង ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ហើយរូបគេបានប្រាប់គាត់ថា ចាំរ.កម៉ូយលក់ឲ្យ ។លុះនៅអំឡុងឆ្នាំ២០១៤ ឈ្មោះ សុខ ហួត ចង់ទិញដីនៅចំណុចនោះ រូបគេក៏បានណែនាំឲ្យឈ្មោះ សុខ ហួត ទិញដីនេះតែម្តង ដែលមានទីតាំងនៅផ្លូវបំបែ.កដាក់ដាំ ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ។ រូបគេនិងឈ្មោះ ទេព សាផន បានទៅជួបលោក សុខ ហួត នៅរាជធានីភ្នំពេញ ពេលនោះលោក សុខ ហួត បានយល់ព្រមទិញដីពីលោក ទេព សាផន ដោយលោក សុខ ហួត កក់ប្រាក់ឱ្យលោក ទេព សាផន រ.ត់ការផ្ទេរសិទ្ធិទៅឲ្យគាត់ ។

ពេលត្រឡប់មកខេត្តមណ្ឌលគិរីវិញ លោក ទេព សាផន បានឲ្យរូបគេជាអ្នករ.ត់ការឯកសារប្លង់រឹង ចុចគំនូសប្លង់ ដោយយកពីកែងផ្លូវដាក់ដាំទៅព្រំដែនដាក់ដាំ មានប្រវែង១៧០ម៉ែត្រ បានបោះបង្គោលថ្មកំណត់ព្រំដី នៅសល់ប្រវែងប្រហែល៣០ម៉ែត ទុកសម្រាប់ដើម្បីយកចំណេញផ្ទាល់ខ្លួន ។ចំណែកដីដែលទុកសម្រាប់ចំណេញចំនួន៣០ម៉ែត្រ រូបគេបានឲ្យឈ្មោះ វ៉ា ផល្លី ហៅទី ឈរឈ្មោះលក់ទៅឲ្យឈ្មោះ ភ័ស្ស (នៅ សុធា) ទទឹង២៥ម៉ែត្រ និងបណ្ដោយ៣៥ម៉ែត្រ នៅសល់ចំនួន១០ម៉ែត្រ លក់ទៅឲ្យឈ្មោះ ជុំ ស៊ីថៃ ។នៅពេលរ.ត់ការលើលិខិតផ្ទេរសិទ្ធិ រូបគេបានឲ្យលោក ទេព សាផន ផ្តិតមេដៃលើឯកសារចំនួន៣ច្បាប់ និងបានយកស្នាមមេដៃលិខិតផ្ទេរដែលនៅសល់របស់លោក ទេព សាផន ផ្ទេរទៅឲ្យឈ្មោះ វ៉ា ផល្លី ជាប្អូនថ្លៃជីដូនមួយ បណ្តោយ៣៥ម៉ែត្រ និងទទឹង២៥ម៉ែត្រ ខាងជើងទល់នឹងផ្លូវ ខាងត្បូងទល់នឹងដីរបស់ ម៉ម គឹមណៃ ខាងលិចទល់នឹងដីរបស់ សុខ ហួត ខាងកើតទល់នឹងដីជាងឡែន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ លិខិតផ្ទេរសិទ្ធិកាន់កា.ប់ប្រើប្រាស់ដីធ្លីលេខ១៦២/១៤ ។ ចំណែកដីនៅសល់ទទឹង១០ម៉ែត្រ និងបណ្ដោយ២៨ម៉ែត្រ ខាងជើងទល់នឹងផ្លូវ ខាងត្បូងទល់នឹងដីរបស់ ម៉ម គឹមណៃ ខាងលិចទល់នឹងដីរបស់ សុខ ហួត ខាងកើតទល់នឹងដីជាងឡែន បានផ្ទេរសិទិ្ធទៅឲ្យឈ្មោះ ជុំ ស៊ីថៃ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥ លិខិតផ្ទេរសិទ្ធិកាន់កា.ប់ប្រើប្រាស់ដីធ្លីលេខ១០០/១៥ ។

សូមបញ្ជាក់ថា ទំហំផ្ទៃដីដើមដែលឈ្មោះ សុខ ហួត ទិញពីឈ្មោះ ទេព សាផន មានទំហំ៥.៥០១ម៉ែត្រ.ការ៉េ ហើយនៅពេលពឹងឲ្យឈ្មោះ យស ចាន់ថា និងឈ្មោះ ចាន់ ផានិត ធ្វើប្លង់ឲ្យបែរជានៅសល់ត្រឹម ៣.១៥២ម៉ែត្រ.ការ៉េ ពោលគឺបាត់អស់ ២.៣៤៩ម៉ែត្រ.ការ៉េ ៕