អបអរសាទរ ឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តត្រពាំងអំពិល បានសម្ពោធដាក់ឱ្យប្រើប្រាស់ និងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង០១ខ្សែ !!!

8

(ខេត្តកំពង់ចាម)÷ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ បានចូលរួមជាអធិបតីក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅក្នុងវត្តត្រពាំងអំពិល និងបើកការដ្ឋានស្ថាបនា ផ្លូវបេតុង ចំនួន០១ខ្សែ ប្រវែង ៥.០០០ម៉ែត្រ ក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារថ្នាក់ជាតិចុះជួយស្រុក/ឃុំ -ប្រធានសាលាដំបូងខេត្ត -ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត -អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត -កងកម្លាំងទាំងបី -មន្ទីរអង្គភាពជុំវិញខេត្ត -អាជ្ញាធរមូលដ្ឋាន -ក្រុមប្រឹក្សាឃុំ -លោកគ្រូអ្នកគ្រូ-សិស្សានុសិស្ស -យុវជន និងបងប្អូនប្រជាពលរដ្ឋប្រមាណជិត ១,០០០នាក់៕