ឯកឧត្តម ប្រធាន ហ៊ុន ម៉ានី វាយតម្លៃខ្ពស់ ដល់ការបង្កើតទំនាក់ទំនងល្អ រវាងក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងក្របខណ្ឌការងារ ស.ស.យ.ក ទូទាំងប្រទេស !!!

5

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងកោតសសើរដល់ការងារដែលសម្រេចបាននាពេលកន្លងមក ក្នុងការបង្កើតទំនាក់ទំនងល្អរវាងក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងក្របខណ្ឌការងារ ស.ស.យ.ក ទូទាំងប្រទេស ដើម្បីស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធន៍នូវបរិបទនៃការងារផ្សព្វផ្សាយនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។

 

ឯ.ឧ ប្រធាន ក៏បានលើកឡើងពីភាពចាំបាច់ និងសារៈសំខាន់នៃតួនាទីរបស់ក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ស.ស.យ.ក. នៅទូទាំងប្រទេស ក្នុងការផ្សព្វផ្សាយសកម្មភាពការងាររបស់ខ្លួន ក៏ដូចជាសកម្មភាពនានាជាវិជ្ជមានដល់សង្គមជាតិ៕

👉កិច្ចប្រជុំប្រចាំត្រីមាសទី០១ ឆ្នាំ២០២២ នៃក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈស.ស.យ.ក. ទូទាំងប្រទេស តាមរយៈប្រព័ន្ធអនឡាញ Zoom ។

ប្រភព 👉 Page FB៖ ស.ស.យ.ក