ករណី គ្រោះថ្នាក់ ចរាចរ ណ៍រវាងរថយន្តដឹកទំនិញរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ បើកបុក កាឡេងថង ដឹកឈើប៉ារ៉ាក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង…

136

(កំពងធំ) ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ បើកបុក កាឡេងថង ដឹកឈើប៉ារ៉ាក្នុងទិសដៅស្របគ្នាពីជើងទៅត្បូងកាលពីវេលាម៉ោង ០៦និង៣០ ថ្ងៃទី០៦ខែមេសាឆ្នាំ 2022 ត្រង់ចំណុចមុខកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ ៦០១ ក្នុងភូមិគិរីសុខសាន្ដ ឃុំកកោះ ស្រុកសន្ទុក ខេត្ត កំពង់ធំ។

តាមប្រភពព័ត៌មានពីមន្រ្ដីកងរាជវុធហត្ថបានដឹងថារថយន្តរបស់ក្រុមហ៊ុនវីរៈប៊ុនថាំទំនិញពាក់ផ្លាកលេខ ភ្នំពេញ 3F 4332 បើកបរ ស្របគ្នាពីរជើងទៅត្បូង ចំណែកកាឡេថងចេញពីរភូមិ ប្រឡាយ ឃុំប្រឡាយ ស្រុកស្ទោងឆ្លងទីរួមខេត្តកំពង់ធំ ក្នុងទិសដៅឆ្ពោះទៅលក់ឲម៉ាសុីនអាជ្រៀកអត់ច្បាប់ នៅភូមិចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។មកដល់កន្លែងកើតហេតុខាងលើក៏បុកកាលេថងដឹកឈើប៉ារ៉ាពីក្រោយបណ្ដាលឲ្យខូចខាតរថយន្តក្រុមហ៊ុនវីរៈប៊ុនថាំផ្នែកខាងមុខយ៉ាងដំណំ ចំណែកកាឡេថងក្រឡាប់ផ្ងារជើង

ចាក់ឈើចំរថយន្ត Fort ranger ផ្លាកលេខ 2BG 9144 ជារបស់ មេស្នាក់ការកងរាជអាវុធហត្ថ ៦០១ លោកសួស សុវណ្ណា និងប៉ះរថយន្ដ កាមរីស្វិត ១គ្រឿងទៀតព្រមទាំងខូចខាតសម្ភារៈមុខស្នាក់ការមួយចំនួន ។

ចំណែកម្ចាស់កាឡេថង គ្នាបានឈប់នៅនឹង មុខស្នាក់ការ ទើបបណ្ដាលឲបុក ។ បច្ចុប្បន្នត្រូវបានសមត្ថកិច្ចចុះវាស់វែងនិងធ្វើកំណត់ហេតុដើម្បីដោះស្រាយគ្នាទៅតាមច្បាប់ ៕