លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជាអធីបតីភាពក្នុងពិធី ផ្ទេរ-ប្រគល់សមិទ្ធផលគម្រោង សមាហរណកម្ម ការបោសសំអាតមីន

14

ខេត្តបាត់ដំបង ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជាអធីបតីភាពក្នុងពិធី ផ្ទេរ-ប្រគល់សមិទ្ធផលគម្រោង សមាហរណកម្ម ការបោសសំអាតមីន និងជួយសង្រ្គោះជនពិការ ដោយសារគ្រាប់មីន ដំណាក់កាលទី១ និងការបើកគម្រោងថ្មីដំណាក់កាលទី២ ដែលគាំទ្រដោយរាជរដ្ឋាភិបាលជប៉ុន ។

សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីផ្ទេរ-ប្រគល់សមិទ្ធិផលគម្រោង សមាហរណកម្ម ការបោស សម្អាតមីន និងជួយសង្គ្រោះជនពិការ ដោយសារមីន ដំណាក់កាលទី១ និងការបើកគម្រោងថ្មី ដំណាក់កាលទី២ ដែលគាំទ្រថវិកា ដោយរាជរដ្ឋាភិបាលជប៉ុន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណអនុវិទ្យាល័យ វាលចម្បាំង ដែលស្ថិតនៅក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ។

លោក ហេង រតនា អគ្គនាយកសុីម៉ាក់ កម្ពុជា ធ្លាប់លើកឡើងថា, ទស្សនវិជ្ជារបស់សម្តេចតេជោ​ ការដាក់ចេញនូវគោលនយោបាយ​ជាប្រការសំខាន់​ តែត្រូវមានអ្នកប្រតិបត្តិដ៍ស្មោះត្រង់​និងមានសមត្ថភាពគ្រប់គ្រាន់ដេីម្បីអនុវត្ត​ ទេីបគោលនយោបាយបានជោគជ័យ ទស្សនវិជ្ជា​នេះ​ ជាទ្រឹស្តីនៃវិទ្យាសាស្ត្រពិត​ ដែលចាំបាច់ត្រូវតែប្រតិបត្តិសំដៅសំរេចបានជោគជ័យនូវរាល់ផែនការយុទ្ធសាស្ត្រនិងសកម្មភាពការងារ ។​ -​ ដាក់ចេញផែនការ​ អនុវត្តន៍​ ការត្រួតពិនិត្យនិងវាយតំលៃលទ្ធផល​ កែតំរូវតម្រង់ទិសអនុវត្តន៍ ៕