សមត្ថកិច្ចឃា..ត់ខ្លួនក្មេ..ងឆ្លាតៗចំនួន០២នាក់ យកទៅកាត់សក់ ឱ្យពាក់សំបកកង់ម៉ូតូ ដែលបាននាំគ្នាបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យនៅក្នុងក្រុងប៉ៃលិន…

33

(ប៉ៃលិន)÷ នគរបាល​នៃ​អធិការ​ក្រុងប៉ៃលិ​ន បា​ន​ឃាត់ខ្លួន​ក្មេង​ឆ្លាតៗចំនួន០២នាក់ ដែល​បាន​នាំគ្នា​បង្ហោះ​ម៉ូតូ​យ៉ាង​អ​នា​ធិបតេយ្យ​នៅក្នុង​ក្រុងប៉ៃ​លិ​ន យក​ទៅកាត់​សក់ ឱ្យ​ពាក់​សំបក​កង់​ម៉ូតូ និង​ធ្វើ​កិច្ចសន្យា​​អប់រំ​ណែនាំ កាល​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។

លោក យ៉ែម សារិ​ទ្ធ អធិការ​នគរ​បាល​ក្រុងប៉ៃលិន បាន​ឱ្យដឹងថា  ការ​ឃាត់ខ្លួន​ និងម៉ូតូនេះស្ថិតនៅ​ក្នុង​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិនខេត្ត​ប៉ៃលិន ដោយ​បាន​ចាប់​ឃាត់ខ្លួន​យក​ទៅ​ធ្វើ​កិច្ចសន្យា​រាងចាល និង​មាន​លិខិតធានា​ឱ្យ​អាណាព្យាបាល​យក​ទៅ​អប់រំ​ណែនាំ​បន្ថែម​ទៀត និង​បាន​យក​ម៉ូតូ​មក​រក្សាទុក នៅ​ប៉ុស្តិ៍​រដ្ឋបាល​ប៉ៃលិន​រយៈពេល១២ថ្ងៃដើម្បី​ឱ្យ​ថ្ងៃក្រោយ​មានការ​រាងចាល។បើតាមពលរដ្ឋរាយការមក ក្រុម​ក្មេង​ៗជាទីស្រឡាញ់ខាងលើ តែងនាំគ្នា​យក​ម៉ូតូ​ទៅ​ជិះ​បង្ហោះ​យ៉ាង​សប្បាយ​រីករាយ ដោយ​មិន​ខ្វល់​ពី​ក​រណីរ​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ប៉ះពារ​ដល់​អ្នកធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាមួយ នាំឱ្យអ្នកផងគ្នា​លាន់មាត់​ថា ជាក្មេងទំនើងប្រចាំភូមិ បើគ្រោះថ្នាក់កើតឡើងម្លេះគ្មានអ្នកចង់ជួយទេមើលទៅបើប្រពៃយ៉ាងនេះ។

បច្ចុប្បន្នអាណាព្យាបាល​នាំគ្នា​ទៅ​សុំ​យក​ម៉ូតូ​មក​ប្រើប្រាស់​វិញ ក្រោយបានទុ​ក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ប៉ៃលិ​នតាមកាលកំណត់៕