ព្រោះតែវិបត្តិធ្វើឲ្យនារី រូប ស្រស់ ម្នាក់ គិតខ្លីបានលោត ពីលើ អគារ ជាន់ ទី ៦ សម្លា..ប់ខ្លួន

7

ភ្នំពេញ  ៖  ព្រោះតែវិបត្តិធ្វើឲ្យនារី រូប ស្រស់ ម្នាក់ គគិតខ្លី  បាន ឡើង អង្គុយ លើ បង្កាន់ដៃ អគារ ជាន់ ទី ៦  ទម្លាក់ខ្លួន មកក្រោម បណ្ដាលឱ្យ រងរបួស ធ្ងន់ ធ្ង រ ត្រូវបាន បញ្ជូនទៅ សង្គ្រោះបន្ទាន់ នៅ មន្ទីរពេទ្យ កាល់ម៉ែត ភ្លាមៗ តែជា អកុសល បាន ស្លាប់  សង្ស័យ មាន វិបត្តិស្នេហា។

ករណី លោតសម្លាប់ខ្លួន ខាងលេីនេះ  បានកេីតឡេីង កាលពី វេលា ម៉ោង ៥ នឹង ៣០ នាទី ល្ងាច ថ្ងៃទី ២៦   ខែ មីនា  ឆ្នាំ២០២២ ស្ថិតនៅ ចំណុច អគារមួយកន្លែងគ្មានស្លាកយីហោ   លេខ No ៥០   ផ្លូវ លេខ ៣៥០ សង្កាត់ បឹង កេងកង ទី ៣ ខណ្ឌ បឹង កេងកង ។

សព នារី រងគ្រោះ មានឈ្មោះ ស្រ៊ុន ស្រី ឌី ហៅ Janny អាយុ ២៦ ឆ្នាំ  ស្នាក់នៅ ទីតាំង កេីត ហេតុ ខាងលើ។

ហេតុការនេះបង្កការ ភ្ញាក់ផ្អើល ដល់ សន្តិសុខ យាម ប្រចាំការ អគារ បាន រត់ឡើង ទៅខាង លើ ដើម្បី ជួយសង្គ្រោះ ប៉ុន្តែ  នារីរងគ្រោះ បាន ចាក់សោ របន្ទប់របស់ខ្លួនជាប់ មិនអាច ចូលទៅ ជួយ បាន រំពេច នោះ នាងក៏បាន លោត ទម្លាក់ខ្លួន ចុះមក ក្រោម របួសធ្ងន់ ស ន្ល ប់ ស្ដូកស្ដឹង ត្រូវបាន រដឹក តាមរ ថយ ន្ត ទៅ ជួយសង្គ្រោះ បន្ទាន់ តែ ជា អ កុស ល នារី រងគ្រោះ បាន ស្លាប់ ពេលបញ្ជូនទៅ ជួយសង្គ្រោះ ។

ក្រោយ កើតហេតុ កម្លាំង សមត្ថកិច្ច មូលដ្ឋាន បាន ចុះ ដល់ កន្លែងកើតហេតុ ធ្វើការ ហ៊ុមព័ទ្ធ ខ្សែ និង ធ្វើការ ទំនាក់ទំនង ទៅ សមត្ថកិច្ច ជំនាញ បច្ចេកទេស នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ចុះ ពិនិត្យ នឹងធ្វើ កោសល្យវិច័យ សព ដើម្បី ស្រាវជ្រាវ រក មូលហេតុ នៃ ការស្លាប់  និង ស្វែងរក សាច់ញ្ញាតិ មក ទទួល សព យកទៅ ធ្វើ បុណ្យ តាម ប្រពៃណី ។

ដោយ ឡែក ករណី នេះដែរ  សមត្ថកិច្ចជំនាញ ជំហាន ដំបូង សង្ស័យ ថា  ព្រោះ តែ វិបត្តិ ស្នេហា ៕