កម្លាំងជំនាញបោសសម្អាតគ្រាប់យុទយុទ្ធភណនៃអង្គភាពស៊ីម៉ាក់ រកឃើញគ្រា..ប់បែកប្រភេទ MK82 ទម្ងន់ជាង២៣០គីឡូក្រាមទម្លាក់ពីយន្តហោះស្ថិតនៅបាតស្ទឹងសែន…

63

ខេត្ត​កំពង់ធំ ​៖​ បេី​តាមការបញ្ជាក់ពី​លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បានបង្ហោះនៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់លោកថា៖​ កម្លាំង​ជំនាញ​បានបោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​ក្រោម​ទឹក​នៃ​អង្គភាព​ស៊ីម៉ាក់ កាលពី​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០២២ម្សិលមិញនេះ​ បានបញ្ចប់​កិច្ច​ប្រតិ​ប​តិ្ត​ការ​ដោះ បន្សាប​គ្រាប់បែក​ប្រភេទ MK82 ទម្ងន់​ជាង ២៣០​គីឡូក្រាមទម្លាក់​ពី​យន្តហោះ ស្ថិតនៅ​បាត​ស្ទឹងសែន ខេត្តកំពង់ធំ ប្រកបដោយ​ជោគជ័យ​។​

សូមជម្រាបថា​ កម្លាំង​ជំនាញ​ កាលពី​ថ្ងៃទី​៨​ខែ​មីនា​ បានបោសសម្អាត​គ្រាប់​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​ក្រោម​ទឹក​របស់​អង្គភាព​ស៊ីម៉ាក់ បានចាប់ផ្តើម​បោសសម្អាត​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​នៅ​បាត​ស្ទឹងសែន ខេត្តកំពង់ធំ ដែល​កំពុង​លាក់ខ្លួន​ក្នុង​ជម្រៅ​ទឹក​ជិត៥​ម៉ែត្រ។​

​គួរបញ្ជាក់ថា​ គ្រាប់បែក​នេះត្រូវបាន​ប្រទះឃើញ​ដោយ​អ្នកនេសាទ​ត្រី​តាម​ដង​ស្ទឹងសែន ដែល​អ្នកជំនាញសន្និដ្ឋានថា អាចជា​គ្រាប់បែក​នៃ​ត្រកូល MK ទម្លាក់​ពី​យន្តហោះ​។​

ដើម្បី​ធានា​សុវត្ថិភាព​ក្នុងការ​បោសសម្អាត​ក្រុម​អ្នកជំនាញ​ស៊ីម៉ាក់​បាន​ប្រើ​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​ដើម្បី​ស្គែន​ពិនិត្យមើល​ក្រោម​បាត​ទឹក​ឱ្យបាន​ច្បាស់លាស់ មុននឹង​ចាប់ផ្តើម​កិច្ច​ប្រតិ​ប​តិ្ត​ការ​៕