អបអរសាទរខួបលើកទី១១១ នៃទិវាអន្តរជាតិសិទ្ធិនារី៨មីនា ឆ្នាំ២០២២ “សមភាពយេនឌ័រ ថ្ងៃនេះ ដើម្បីចីរភាពពេលអនាគត”

10

កណ្តាល៖ នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងនគរបាលការពារសន្តិសុខ សណ្តាប់ធ្នាប់​ និង ដឹកនាំលោកស្រីស្នងការរង និងកងកម្លាំងនគរបាលជាស្ត្រីជាតំណាងចំនួន៤២រូប ចូលរួម​ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួបលើកទី១១១ នៃទិវាអន្តរជាតិសិទ្ធិនារី៨មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ “សមភាពយេនឌ័រ ថ្ងៃនេះ ដើម្បីចីរភាពពេលអនាគត”  ក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់  លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច  ដែលប្រារព្ធធ្វើនៅអគារស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល  ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល៕