ក្មេងទំនើងមួយក្រុមបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ត្រូវបាននគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនជាបន្តបន្ទាប់

25

កណ្តាល៖ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល , កម្លាំងនគរបាលក្រុងតាខ្មៅ ដែលដឹកនាំដោយ លោកវរសេនីយ៍ឯក យី វណ្ណដា ជាអធិការ បានបង្ក្រាបក្រុមក្មេងទំនើងចំនួន៣នាក់ក្នុងចំណោម១០នាក់ ដែលធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ។

ការបង្ហោះម៉ូតូនេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

បើតាម លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានអោយដឹងថា ក្រុមជនសង្ស័យទាំងអស់មានឈ្មោះ ៖

១-ឈ្មោះជា ចិត្រា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរ:សិស្សវិទ្យាល័យហ៊ុនសែនតាខ្មៅ(ឃាត់ខ្លួន)។

២-ឈ្មោះនឿន ផាយុក ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ ទីលំនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរ:នៅផ្ទះ(ឃាត់ខ្លួន)។

៣-ឈ្មោះហ៊ុល លីហៀង ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរទីលំនៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:នៅផ្ទះ(ឃាត់ខ្លួន)។

៤-ឈ្មោះជួន សុបញ្ញា ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ ទីលំនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរ:សិស្សអនុវិទ្យាល័យខ្ពបវែង(គេចខ្លួន)។

៥-ឈ្មោះគឹម សាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរទីលំនៅ:ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរ ស្សវិទ្យាល័យហ៊ុសែនតាខ្មៅ(គេចខ្លួន)។

និងជនសង្ស័យ៥នាក់ទៀតមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។

វត្ថុតាងចាប់យករួមមាន

1-ម៉ូតូ១គ្រឿងម៉ាកHONDA Dream125ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខកណ្តាល1AK.9289(របស់ជនសង្ស័យ)

2-ម៉ូតូ១គ្រឿងម៉ាកHONDA Dream125ពណ៌ខ្មៅសេរីឆ្នាំ២០១៥ពាក់ផ្លាកលេខកណ្តាល1F1020(របស់ជនសង្ស័យ)។

3-ម៉ូតូ១គ្រឿងម៉ាកHONDA Dream125ពណ៌ខ្មៅសេរីឆ្នាំ២០១៥(របស់ជនសង្ស័យ)។ ។

4-ទូរសព្ទដៃចំនួន៣គ្រឿង(1-ម៉ាកIphone xs maxពណ៌ទឹកមាស, 2-ម៉ាកIphone 7plusពណ៌ខ្មៅ,3-ម៉ាកIphone 7plusពណ៌ខ្មៅ)។

សមត្ថកិច្ច បន្តថា នៅវេលាកើតហេតុ ក្រុមជនសង្ស័យខាងលើបានជិះម៉ូតូចំនួន៥គ្រឿងមានគ្នា១០នាក់ដោយមួយគ្រឿងជិះគ្នាពីរនាក់ ។ លុះជិះដល់កន្លែងកើតហេតុខាងលើ ក្រុមជនសង្ស័យបានធ្វើសកម្មភាពបង្ហោះម៉ូតូពេញផ្លូវ ក្នុងពេលនោះក៏មានប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវបានថតវីដេអូសកម្មភាពនោះរួចបង្ហោះតាមបណ្តាញសង្គម ។

ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងជំនាញក្រុងតាខ្មៅសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលបានធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណរហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ទើបឃាត់ខ្លួនមុខសញ្ញាខាងលើបានចំនួន៣នាក់រួមទាំងមធ្យាបាយចំនួន៣គ្រឿង  បញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីធ្វើការសាកសួរតាមនីតិវិធី ៕